កម្សាន្ត៖ ជឿជាក់ថាប្រិយមិត្តប្រាកដជាស្គាល់ Park Bom ដែលជាតារាចម្រៀងសំឡេងក្រអួន ជាសមាជិកក្រុមចម្រៀងនារី 2NE1 ដ៏ល្បីល្បាញហើយ ដោយថ្មីៗនេះ នាងបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង ក្រោយនាងបានប្ដូររូប Profile គណនី Instagram ទៅជារូប Lee Minho ជាតារាសម្ដែងប្រុសដ៏ល្បី និងថែមទាំងបានបង្ហោះរូបគេហើយសរសេរពាក្យថា "នេះជាស្វាមីរបស់ខ្ញុំម្ដងទៀត"។

នេះមិនមែនជាលើកដំបូងទេដែល Park Bom បានពាក់ព័ន្ធនឹង Lee Minho ព្រោះកាលពីមុន នាងក៏ធ្លាប់បង្ហោះរូបMinho និងបានសរសេរពាក្យថា "ស្វាមីរបស់ខ្ញុំ" ផងដែរ។

យ៉ាងណាមិញ មានពាក្យចចាមអារ៉ាមជាច្រើនផ្ទុះឡើងថា Lee Minho អាចមានទំនាក់ទំនងស្នេហាជាមួយនឹង Park Bom តែភ្នាក់ងាររបស់នាងបានចេញមកទម្លាយថា Park Bom គ្រាន់តែបង្ហាញក្ដីស្រលាញ់និងការកោតសរសើរចំពោះតារាប្រុស Lee Minho ក្នុងនាមជាអ្នកគាំទ្រម្នាក់ប៉ុណ្ណោះ៕


ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]