តៃវ៉ាន់៖ អ្នកស្រី Huang Xuan Mei ដែលត្រូវបានគេស្គាល់ថា ជាម្តាយរបស់តារាសម្តែងស្រី Barbie Hsu បានសម្តែងការឈឺចិត្ត ចំពោះកូនស្រីរបស់ខ្លួន ក្រោយ ១០ ថ្ងៃ បន្ទាប់ពីការស្លាប់របស់នាង។

 Barbie Hsu
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃទី ១១ ខែកុម្ភៈ កន្លងទៅ អ្នកស្រីបានចែករំលែកបទចម្រៀង I Left Sadness to Myself នៅលើទំព័រផ្ទាល់ខ្លួន។ មួយ​ថ្ងៃ​ក្រោយ​មក ម្ដាយរបស់តារាស្រីរូបនេះ​បាន​សរសេរ​ថា «មាន​ប្រហោងនៅ​ក្នុង​ចិត្ត តើ​ខ្ញុំ​អាច​បំពេញ​វា​ដោយ​របៀប​ណា?»។

យ៉ាងណាមិញ នៅក្នុងការបង្ហោះនេះ មានមនុស្សជាច្រើនបានបញ្ចេញមតិ និងលួងចិត្ត ឲ្យអ្នកស្រីថែរក្សាខ្លួនឱ្យបានល្អ ព្រមទាំងលើកឡើងពី Barbie Hsu ដែលនឹងរស់នៅក្នុងបេះដូងអ្នកគ្រប់គ្នា។ ជាការឆ្លើយតប អ្នកស្រីបានសរសេរថា «ខ្ញុំយល់ កាន់តែបារម្ភ ខ្ញុំនឹងកាន់តែខូចចិត្ត»។

 Barbie Hsu និងគ្រួសារ

យោងតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ Dee Hsu ដែលជាប្អូនស្រី និង DJ ​​Koo ដែលជាស្វាមី នឹងបំពេញបំណងចុងក្រោយរបស់ Barbie Hsu ក្នុងការរក្សាជីវិតឯកជនរបស់នាង។ ក្រុម​គ្រួសារ ​មិន​បាន​ប្រកាស​ពី​កាលបរិច្ឆេទ និង​ទីកន្លែង​បញ្ចុះ​សព​ទេ ដូច្នេះ​ហើយ​ទើប Barbie អាច​បញ្ចប់​ដំណើរ​ចុង​ក្រោយ ​ដោយ​សន្តិវិធី​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ។ កន្លងមក Dee Hsu តាមរយៈអ្នកតំណាងរបស់នាង បាននិយាយថា នាងនឹងធ្វើតាមបំណងប្រាថ្នាចុងក្រោយរបស់ Barbie ហើយបញ្ចុះធាតុរបស់បងស្រីនាង នៅក្រោមដើមឈើ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

 Barbie Hsu
 Barbie Hsu
 Barbie Hsu
 Barbie Hsu
 Barbie Hsu
 Barbie Hsu និងស្វាមី
 Barbie Hsu និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]