កម្សាន្រ៖ Lisa គឺជាសមាជិកក្រុមចម្រៀងនារី BLACKPINK ដែលនៅតែបន្តកេរ្តិ៍ឈ្មោះល្បីល្បាញ បើទោះជានាងបានចាកចេញពីផលិតកម្ម YG មកបង្កើតផលិតកម្មថ្មី LLOUD ក៏ដោយ។ ក្នុងនោះ នាងបានចេញបទចម្រៀងថ្មីៗជាច្រើន សុទ្ធតែទទួលសន្ទុះនៃការគាំទ្រ។

ដោយឡែក Lisa ក៏បានចាប់ផ្ដើមចាប់អាជីពជាតារាសម្ដែងផងដែរ ដោយលេចមុខនៅក្នុងរឿង "The White Lotus" រដូវកាលទី៣ ហើយកាលពីថ្ងៃទី១០ខែកុម្ភៈ កន្លងទៅនេះ Lisa បានលេចមុខលើកម្រាលព្រំក្រហម ក្នុងកម្មវិធីសម្ពោធរឿងនេះផងដែរ។

ក្នុងនោះនាងបានស្លៀករ៉ូបពណ៌ស មានប៉ាក់ៗមើលទៅទាន់សម័យផងនិងបុរាណលាយបញ្ចូលគ្នាផងជារ៉ូបដៃខ្លី មានម៉ូតដូចស្រទាប់ផ្កាត្រង់ចង្កេះ និងសម្រុងវែងអូសដី ពណ៌លឿងខ្ចី ហើយនាងបានផាត់មុខបែបសុភាពៗ និងចងសក់ពាក់កណ្ដាលក្បាលផងដែរ។ សម្រស់របស់នាងដើរលើកម្រាលព្រំក្រហមនេះត្រូវគេលើកុកមកជជែកថាពិតជាស្រស់ស្អាត មើលទៅសុភាពផងស្រគត់ស្រគុំផង ស័ក្តិសមនឹងតួអង្គដែលនាងសម្ដែងក្នុងរឿង "The White Lotus" នេះ៕







ប្រភព៖: rain-mag
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]