អ្នកច្នៃម៉ូដ Kim Ri Eul (ឈ្មោះកំណើត Kim Jong Won) ដែលបានរចនាម៉ូដសម្លៀកបំពាក់ប្រពៃណីបុរាណកូរ៉េ Hanbos សម្រាប់តារា K-Pop ជាច្រើនរួមទាំង BTS បានទទួលមរណភាពហើយ។

នៅថ្ងៃទី ១២ គ្រួសាររបស់កិ្បានបញ្ជាក់ជាមួយ Hankyung.com ដោយនិយាយថា «វាជាការពិតដែល Kim Ri Eul បានទទួលមរណភាពកាលពីម្សិលមិញ» ។ ប៉ូលីសបានទទួលរបាយការណ៍ថា រូបលោកត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះល្វែងរបស់គាត់ក្នុងទីក្រុង Namwon ហើយត្រូវបានគេជឿថាការអត្តឃាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Kim Ri Eul ត្រូវបានគេស្គាល់ដោយសារឈុត Hanbok បែបសម័យជាម៉ាក Rieul តាំងពីឆ្នាំ ២០១៦ ហើយបានបង្កើតសំលៀកបំពាក់សម្រាប់តារាដូចជា BTS, MONSTA X, CLC, Zico និងច្រើនទៀត។

ដោយភាពល្បីល្បាញរបស់លោក នៅពេលសមាជិក BTS បានស្លៀកប្រ៊េនរបស់លោកឡើងសម្តែងបទ «IDOL» ក្នុងកម្មវិធី The Tonight Show Starring Jimmy Fallon៕

សូមចូលរួមរំលែកទុក្ខជាមួយគ្រួសារសព!

ប្រភព៖ Koreaboo

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]