កម្សាន្ត៖ Jisoo ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK នៅតែបន្តទទួលបានការគាំទ្រយ៉ាងគគ្រឹកគគ្រេងពីសំណាក់អ្នកគាំទ្រ បើទោះបីជានាងបានចាកចេញពីផលិតកម្ម YG ហើយក្ដី។ បច្ចុប្បន្ននាងបានបើកផលិតកម្មផ្ទាល់ខ្លួនមួយឈ្មោះថា BLISSOO និងបានបញ្ចេញអាល់ប៊ុមចម្រៀងថ្មីទោលឈ្មោះថា "AMORTAGE" ទៀតផង។

Jisoo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របពេលការបញ្ចេញអាល់ប៊ុមថ្មីរបស់នាងនាថ្ងៃទី១៤ខែកុម្ភៈនេះ Jisoo ក៏បានបង្ហាញវត្តមានក្នុងកម្មវិធីជំនួបជាមួយអ្នកគាំទ្រ ហើយសម្រស់របស់នាងត្រូវបានគេលើកយកមកជជែកវែកញែកជាខ្លាំងដោយសារតែការតុបតែងខ្លួនដ៏ស្រស់ស្អាតនិងថ្លៃថ្នូរ បែបព្រះនាងរបស់នាង។

Jisoo

ក្នុងនោះ Jisoo បានស្លៀករ៉ូបពណ៌ខ្មៅមានបូពណ៌សចងមួយកញ្ចុំដូចផ្កាកុលាបដេរភ្ជាប់នៅពីមុខអាវ ដោយជារ៉ូបសំយេះស្មា ហើយអ្វីដែលប្លែកនោះគឺ នាងបានលើកសក់បួងឡើងកៀប​​​ដោយបូសក់​​​ផ្កាឈូក និងផាត់មុខបែបពណ៌ផ្កាឈូកស្រាលស្រទន់ ជាមួយនឹងក្រវិលកងតូច មើលទៅពិតជាស្រស់ស្អាតនិងជះចំហាយអភិជន សមនឹង Vibe របស់នាងពិតមែន៕  

Jisoo
Jisoo
Jisoo
រូបភាព​​​ថ្មីរបស់ Jisoo
រូបភាព​​​ថ្មីរបស់ Jisoo
រូបភាព​​​ថ្មីរបស់ Jisoo
រូបភាព​​​ថ្មីរបស់ Jisoo
រូបភាព​​​ថ្មីរបស់ Jisoo

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]