កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK ទើបតែលេចមុខនៅក្នុងរឿងភាគមួយរបស់ HBO ចំណងជើងថា "The White Lotus" វគ្គ៣ ដែលនាងបានចូលរួមសម្ដែងលើកដំបូងក្នុងនាមជាតារាសម្ដែងមួយរូប។

ស្របពេលការអបអរសាទរនូវការចាក់បញ្ចាំងរឿងមួយនេះ Lisa ក៏បានចូលរួមដើរលើកម្រាលព្រំក្រហម ក្នុងកម្មវិធីសម្ពោធរឿង "The White Lotus" នេះនៅទីក្រុងបាងកក ប្រទេសថៃ ដោយ Lisa បានចេញមកចាយរាងជាមួយនឹងរ៉ូបពណ៌ផ្កាឈូកដិតរឹបរាប សម្រុងត្រឹមកជើង ជារ៉ូបដៃប៉ោងខ្លី បញ្ចេញក្បាលពោះ ហើយនាងក៏បានលើកសក់បួងឡើង មើលទៅស្រស់ស្អាតខ្លាំង។


តែទន្ទឹមនឹងការបង្ហាញមុខរបស់នាង អ្នកគាំទ្រចាប់អារម្មណ៍ទៅលើបុគ្គលម្នាក់ទៀតគឺលោក Frederic Arnault ដែលមានពាក្យចចាមអារ៉ាមថាជាគូស្នេហ៍របស់ Lisa ។លោក Frederic Arnault ក៏បានបង្ហាញវត្តមាននៅក្នុងកម្មវិធីនេះជាមួយនឹងអាវធំពណ៌ខ្មៅ ជះរាងសង្ហាផងដែរដែលទោះមិនមានរូបថតពួកគេចេញដើរស្និទ្ធស្នាលជាមួយគ្នា តែអ្នកគាំទ្រនៅតែសរសើរគូស្នេហ៍មួយគូនេះថានៅតែរក្សាភាពផ្អែមល្ហែមមិនផ្លាស់ប្ដូរ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]