កម្សាន្ត៖ តារាសម្តែងស្រី Carman Lee ត្រូវបានគេបញ្ចេញមតិថា ស្គ.ម.ពេក និងមើលទៅខ្វះថាមពល ដោយសារតែ នាងព្យាយាមសម្រកទម្ងន់។

យោងតាមប្រភព Sinchew ថ្មីៗនេះ តារាសម្ដែងស្រី Carman Lee បានចែករំលែកនូវម៉ឺនុយអាហារពេលព្រឹក ដែលសម្រកជាតិខ្លាញ់រយៈពេល ១៤ ថ្ងៃនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។ នាងបាននិយាយថា នាងញ៉ាំពោតស្ងោរតែកន្លះផ្លែប៉ុណ្ណោះ ជាអាហារចម្បងរបស់នាង ដោយបន្ថែមស៊ុតស្ងោរ និងទឹកដោះគោជូរ សម្រាប់ប្រូតេអ៊ីន។ ភេសជ្ជៈនេះ ផលិតពីម្សៅល្ងខ្មៅ និងសណ្តែកខ្មៅ។

យ៉ាងណាមិញ តារាស្រីរូបនេះ ក៏បាននិយាយដែរថា ជាធម្មតា នាងញ៉ាំអាហារ ៥ ពេល ក្នុងមួយថ្ងៃ ដែលជារបបអាហារដែលមានសុខភាពល្អ។ ដោយការរួមបញ្ចូលរបបអាហារត្រឹមត្រូវ ជាមួយនឹងការធ្វើលំហាត់ប្រាណ នាងអាចធ្វើឲ្យដៃ និងចង្កេះរបស់នាង មានគុណភាព និងរឹងមាំ។

ទោះបីជា បាននិយាយថា អាហារពេលព្រឹកគឺជាអាហារដែលមានតុល្យភាព និងមានសុខភាពល្អក៏ដោយ រូបរាងរបស់តារាស្រីរូបនេះ ត្រូវបានគេវាយតម្លៃថា ស្គ.ម.ពេក ថ្ពាល់របស់នាងត្រូវបានលិចចុះ ហើយរាងកាយទាំងមូលរបស់នាង មិនមានខ្លាញ់លើស។ ទស្សនិកជនជាច្រើន ក៏មានការព្រួយបារម្ភដែរ ថាតើ នាង មានបញ្ហាសុខភាពឬយ៉ាងណា៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]