កម្សាន្ត៖ តារាចម្រៀង លោក Justin Bieber និងភរិយា តារាម៉ូដែល Hailey ត្រូវបានគេឃើញ មកដល់សណ្ឋាគារ Beverly Hills ដើម្បីទទួលទានអាហារពេលថ្ងៃត្រង់ ក្នុងអំឡុងពេលវិស្សមកាល។

ដោយបង្ហាញស្ទីលធម្មតា Justin ត្រូវបានគេឃើញ ស្លៀកឈុតមួយដែលមានអាវរងាពណ៌ខ្មៅ និងខោខូវប៊យ។ មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះ ត្រូវបានគេឃើញបង្ហាញស្នាមញញឹម ដោយមិនមានសញ្ញាណាមួយ ពីភាពអាប់អួរលើអាពាហ៍ពិពាហ៍របស់ខ្លួន ខណៈដែលពាក្យចចាមអារ៉ាមបានផ្ទុះឡើង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

នៅថ្ងៃបន្ទាប់ ភរិយារបស់លោក ដែលជាតារាស្រី Hailey បានបង្ហោះរូបថត ជាបន្តបន្ទាប់នៅលើ Instagram ដែលចងក្រងឯកសារវិស្សមកាលរបស់នាង រួមទាំងរូបថតមួយសន្លឹក បង្ហាញពីការថើ.បរបស់នាងជាមួយ Justin Bieber ។
គួររំឮកផងដែរថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ពាក្យចចាមអារ៉ាមអំពីអាពាហ៍ពិពាហ៍របស់ Justin និង Hailey បានកើនឡើង បន្ទាប់ពីរបាយការណ៍បានពិពណ៌នាអំពីអាកប្បកិរិយារបស់ Justin ថា "មិនអាចទទួលយកបាន" ។ ប្រភពមួយបានប្រាប់ DailyMail ថាលោកជា "មនុស្សលេងសើច" ហើយអាកប្បកិរិយារបស់លោកត្រូវបានគេនិយាយថា បានធ្វើឱ្យមានភាពតានតឹងដល់អាពាហ៍ពិពាហ៍របស់ខ្លួនជាមួយនឹង Hailey ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com