កម្សាន្ត៖ តារាសម្តែង លោក Tom Cruise និង តារាសម្តែង Ana de Armas ដែលត្រូវបានគេស្គាល់ថា ជាអតីតគូស្នេហ៍របស់ លោក Ben Affleck បានចេញទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នា យ៉ាងសប្បាយរីករាយ នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់។

យោងតាមគេហទំព័រ Dailymail តារាទាំងពីរ ត្រូវបានគេឃើញនៅភោជនីយដ្ឋានមួយ ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ។ Ana de Armas ដែលមានវ័យ ៣៦ ឆ្នាំ បានតុបតែងខ្លួន ពាក់ខោខូវប៊យពណ៌ខៀវ និងអាវធំពណ៌ខ្មៅ រួមជាមួយនឹងស្បែកជើងកែងពណ៌លឿង។ ចំណែកឯ Tom Cruise ហាក់មើលទៅ មានភាពក្មេងជាងវ័យ នៅក្នុងអាវពណ៌ប្រផេះ និងអាវធំពណ៌ខៀវ។

នៅពេលដែល Tom និង Ana បានចាកចេញពីភោជនីយដ្នាន អ្នកគាំទ្រជាច្រើន បានឡោមព័ទ្ធពួកគេ។ អ្នកទាំងពីរបានញញឹម និងបានថតរូបជាមួយអ្នកគាំទ្រ បន្ទាប់មកក៏ឡើងឡានតាក់ស៊ី ដោយមានអាហារពីរថង់។ យ៉ាងណាមិញ រូបថតរបស់តារាទាំងពីរកំពុងញ៉ាំអាហារពេលល្ងាចក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ បានបង្កឱ្យមានពាក្យចចាមអារ៉ាមស្នេហា។ អ្នកតំណាង Tom Cruise និង Ana នៅមិនទាន់មានការឆ្លើយតបនៅឡើយទេ នៅពេលសួរអំពីទំនាក់ទំនងរបស់ពួកគេ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com