កម្សាន្ត៖ ក្រឡេកមកមើលពីស្ទាយ៍ ការតុបតែងខ្លួន របស់ តារាចម្រៀងស្រី ពេជ្រ សោភា តែងតែបង្ហាញនូវភាពស្រស់ស្អាត ទាន់សម័យ ជាមួយនឹងស្ទាយ៍ថ្មីយ៉ាងលេចធ្លោរស់រវើក ព្រមទាំងបង្ហាញសម្រស់ក្មេងជាងវ័យ។

ថ្មីៗនេះដែរ តារាចម្រៀងស្រីរូបនេះ ក៏បានចេញមកអង្រួនចិត្ត អ្នកគាំទ្រសាជាថ្មី ដោយបានបង្ហាញរូបភាព នៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះ រូបនាង ក៏បានមកជាមួយនឹងស្ទាយ៍បែបសុភាពវិញម្ដង ដោយបានបង្ហាញសម្រស់ផូរផង់ក្នុងឈុតអាវរូបផ្កាដៃតូច លេងស្ទាយ៍ទម្លាក់សក់យ៉ាងទាក់ទាញ ស័ក្តិសមជាមួយឈុតយ៉ាងខ្លាំង។

យ៉ាងណាមិញ បន្ទាប់ពី បានឃើញបែបនេះហើយ អ្នកគាំទ្រជាច្រើន បានសរសើរ និងពេញចិត្ត ទៅលើស្ទាយ៍ថ្មីបង្ហាញពីភាពឆើតឆាយ មានមន្តស្នេហ៍ របស់ តារាស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]