កម្សាន្ត៖ ជារឿងមួយដ៏រន្ធត់និងសោកស្ដាយ ក្រោយតារាសម្ដែងស្រី Kim Sae Ron ដែលមានអាយុត្រឹមតែ២៥ឆ្នាំ បានទទួលមរណភាព នៅផ្ទះរបស់នាង នាថ្ងៃទី១៦ខែកុម្ភៈកន្លងទៅ។

ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះ បានកើតឡើងក្រោយមិត្តភក្តិរបស់ Sae Ron ដែលបានទៅលេងផ្ទះរបស់នាងបានរកឃើញសាកសពរបស់នាង គេងស្លាប់នៅនឹងកន្លែង ទើបនាងបានបញ្ជូនដំណឹងនេះទៅដល់ប៉ូលិស។ បន្ទាប់ពីឆ្លងកាត់ការស៉ើបអង្កេតនិងស្រាវជ្រាវយ៉ាងដិតដល់និងល្អិតល្អន់មក គេអាចសរុបបានថា Kim Sae Ron បានស្លាប់ដោយសារធ្វើអត្តឃាត ពុំមែនជាករណីឃាតកម្មនោះឡើយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Chosun ។

ប៉ូលិសបានចេញមកបញ្ជាក់ថា៖ "ពួកយើងជឿថានេះជាជម្រើសរបស់ Kim Sae Ron ដែលសម្រេចចិត្តធ្វើបែបនេះនិងជាអ្នកទទួលខុសត្រូវលើការស្លាប់របស់នាង។ ប៉ុន្តែនាងពុំបានរក្សាទុកក្រដាសមរតកអ្វីឡើយ។ "
គួរបញ្ជាក់ផងដែរថា Kim Sae Ron គឺជាតារាសម្ដែងស្រីល្បីឈ្មោះ តាំងពីក្មេងមកម៉្លេះប៉ុន្តែហេតុការណ៍ដែលនាងបានបើកឡានស្រវឹងបុកនឹងខឿនផ្លូវ បានធ្វើឲ្យអាជីពរបស់នាងហាក់ធ្លាក់ដុនដាប និងទទួលរងការរិះគន់ពីសំណាក់ប្រជាជនកូរ៉េ រហូតនាងត្រូវគេដកចេញពីការងារនិងរឿងជាបន្តបន្ទាប់៕




ប្រភព៖: pinkvilla
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]