កម្សាន្ត៖ កាលពីយប់ថ្ងៃទី១៦ខែកុម្ភៈកន្លងទៅនេះ តារាសម្ដែងស្រី Kim Sae Ron បានទទួលមរណភាពក្នុងផ្ទះរបស់នាង ដែលបានបង្កការភ្ញាក់ផ្អើលនិងតក់ស្លុតដល់អ្នកគាំទ្រជាខ្លាំង ព្រោះនាងទើបតែមានអាយុ២៥ឆ្នាំទេ។

មិត្តភក្តិរបស់នាងដែលជាអ្នកទៅឃើញ Sae Ron បានស្លាប់ផ្ទាល់ភ្នែកនិងបានរាយការណ៍ទៅប៉ូលិស ហើយប៉ូលិសបានធ្វើការស៉ើបអង្កេតនិងចេញមកសន្និដ្ឋានថា Sae Ron បានធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯង ដោយពុំមានករណីឃាតកម្មឬប្លន់សម្លាប់នោះឡើយ។ យ៉ាងណាមិញ ស្របពេលដំណឹងដ៏រន្ធត់នេះកើតឡើង អ្នកស្គាល់គ្នារបស់ Sae Ron ម្នាក់បានទម្លាយពីស្ថានភាពរបស់ Sae Ron ថា៖
"ខ្ញុំបានចួប Sae Ron កាលពីចុងឆ្នាំមុន។ នាងបានផ្លាស់ប្ដូរឈ្មោះខ្លួនឯងទៅ Kim Ah Im និងកំពុងចាប់ផ្ដើមជីវិតថ្មីមួយ។ នាងបានបញ្ចប់ការសម្ដែងខ្សែភាពយន្តមានចំណងជើងថា "Guitar Man" រួចហើយ កាលពីដើមខែវិច្ឆិកាឆ្នាំមុន និងកំពុងស្ថិតក្នុងការពិភាក្សាលើការបន្តសកម្មភាពសម្ដែងរបស់នាងតទៅមុខ។ តាំងពីនាងបានចាប់ផ្ដើមលេចមុខលើខ្សែភាពយន្តឡើងវិញ ពួកយើងបាននិយាយពីការចាប់ផ្ដើមថ្មីមួយ និងការខិតខំប្រឹងទៅមុខបន្ត។ Kim Sae Ron ក៏មានគម្រោងបើកហាងកាហ្វេ ជាមួយមិត្តជិតដិត និងបានត្រៀមខ្លួនវិលត្រឡប់មកវិស័យកម្សាន្តវិញផងដែរ ដូច្នេះខ្ញុំសឹងតែមិនជឿលើព័ត៌មានដ៏សោកសង្រេងនេះ។"



ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]