ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងបរិស្ថានបានកត់សម្គាល់ ឃើញមានការផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មានអំពីករណីភ្លើងឆេះ hotspot ដោយយកផែនទីដែលបង្ហាញនូវមាត្រាដ្ឋានតូច ថតចម្លងតគ្នា ធ្វើអោយមានការភាន់ច្រលំ ឃើញថាហាក់បីដូចជាប្រទេសកម្ពុជាទាំងមូលត្រូវបានឆាបឆេះក្រហមឆ្អៅ។
ក្រសួងបរិស្ថានសូមជម្រាបជូនសាធារណជនអោយបានជ្រាបថា ក្រសួងបរិស្ថានមានអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិដែលជាអង្គភាពជំនាញបានតាមដានជាប្រចាំនូវករណីភ្លើងឆេះនេះ ដោយមានកិច្ចសហការយ៉ាងជិតស្និទជាមួយស្ថាប័នជំនាញក្នុងតំបន់ ពិសេសមជ្ឈមណ្ឌលជំនាញឧត្តុនិយមអាស៊ាន និងបានធ្វើការផ្ទៀងផ្ទាត់ជាក់ស្ដែងនៅទីវាលផងដែរ។ ជាលទ្ធផលដូចសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានបានបញ្ជាក់ស្រាប់ហើយគឺ ពុំមានការឆេះព្រៃធ្ងន់ធ្ងរទេ ប៉ុន្តែគ្រាន់តែជាការឆេះស្មៅ សំរាម ស្បូវ និងជញ្ជាំងស្រូវតែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឆ្លៀតក្នុងឱកាសនេះ ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ននិងត្រូវបញ្ឈប់ការដុតស្មៅ សំរាម ជញ្ជ្រាំងស្រូវ។ល។ សូមស្នើដល់ អង្គភាពថ្នាក់ក្រោមជាតិទាំងអស់សូមយកចិត្តទុកដាក់និងធ្វើការអប់រំដល់ប្រជាពលរដ្ឋអំពីករណីនេះ។
អាស្រ័យហេតុនេះ សូមសាធារណៈជន ជ្រាបនិងចូលរួមប្រុងប្រយ័ត្ននិងទប់ស្កាត់ ករណីភ្លើងឆេះនេះ។ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាននឹងបន្តតាមដាន និងធ្វើបច្ចុប្បន្នភាពជូនបន្តទៀតក្នុងករណីចាំបាច់៕
ប្រភព៖ ក្រសួងព័ត៌មាន



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]