កម្សាន្ត៖ អ្នកជំនួញ លោក Wang Xiaofei ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមីរបស់តារាសម្ដែងស្រី Barbie Hsu ត្រូវបានរិះគន់ ចំពោះការនាំប្រពន្ធរបស់ខ្លួន ទៅទីក្រុងប៉េកាំង ដើម្បីអបអរសាទរទិវានៃក្តីស្រលាញ់ ក្រោយជិតកន្លះខែបន្ទាប់ពី អតីតភរិយារបស់ខ្លួន បានទទួលមរណភាព។

យោងតាម ប្រភព៖ Sinchew កាលពីថ្ងៃទី ១៤ ខែកុម្ភៈ អ្នកជំនួញ លោក Wang Xiaofei និងភរិយា Mandy ត្រូវបាន paparazzi ចាប់បាន ខណៈពេលដែលកំពុងទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានបារាំងលំដាប់ខ្ពស់មួយ ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ នៅក្នុងវីដេអូដែលបានចែករំលែកនោះ រូបលោកស្លៀកឈុតស្អាត កាន់ដៃភរិយា ពេលចូលភោជនីយដ្ឋាន ដែលមើលទៅខុសពីរូបរាងដ៏កំសត់ នៅទីក្រុងតៃប៉ិ តៃវ៉ាន់ កាលពីប៉ុន្មានថ្ងៃមុន។

ប្រភព បាននិយាយថា Wang Xiaofei និង Mandy បានត្រឡប់ទៅទីក្រុងប៉េកាំងវិញនៅថ្ងៃទី ១៣ ខែកុម្ភៈ។ កូនទាំងពីរ មិនបានទៅជាមួយឪពុកនោះទេ។ ជាការឆ្លើយតបនឹងប្រព័ន្ធផ្សព្វផ្សាយ លោក Wang Xiaofei បាននិយាយថា លោកមិនទាន់ត្រូវបានផ្ដល់សិទ្ធិមើលថែកូនៗនៅឡើយទេ ដូច្នេះ លោកមិនអាចយកកូនៗទាំងពីរ ចេញបានឡើយ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]