កម្សាន្ត៖ ដំណឹងមរណភាពរបស់តារាសម្ដែងស្រី Kim Sae Ron បានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រមានការតក់ស្លុតនិងភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីមិត្តភក្តិរបស់នាងបានរកឃើញថានាងបានស្លាប់នៅក្នុងផ្ទះរបស់នាង កាលពីថ្ងៃទី១៦ខែកុម្ភៈកន្លងទៅនេះ។

ស្របពេលប៉ូលិសបានធ្វើការសន្និដ្ខានថា Sae Ron បានស្លាប់ដោយសារការធ្វើអត្តឃាត ដោយមិនពាក់ព័ន្ធនឹងអំពើប្លន់ ឬឧក្រិដ្ឋកម្មនានានោះ ពិធីបុណ្យសពរបស់នាងបានធ្វើឡើងជាបណ្ដើរៗ។ ក្នុងនោះគេសង្កេតឃើញថាមានតារាសម្ដែងជាច្រើនបានចូលរួមរំលែកទុក្ខក៏ដូចជាបង្ហាញការអាឡោះអាល័យទៅកាន់តារាសម្ដែងស្រីរូបនេះ ដោយមាន តារាសម្ដែងស្រី Han So Hee, Kim Bora និងតារាសម្ដែងប្រុសលំដាប់ A ដែលបាត់មុខពីសិល្បៈយូរហើយនោះគឺ Won Bin ដែលបានចូលរួមបុណ្យសពផ្ទាល់។


ដោយឡែក Cha Eunwoo មកពីក្រុម ASTRO, MJ , IU, Gong Myung និងJin Ji ក៏បានផ្ញើផ្កាដើម្បីចូលរួមរំលែកទុក្ខដល់ការចាកចេញជារៀងរហូតរបស់តារាស្រីម្នាក់នេះដែរ៕




ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]