កម្សាន្ត៖ តារាចម្រៀងស្រីវ័យ ៣២ឆ្នាំ Selena Gomez បានទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលនាងបានបង្ហាញខ្លួន ស្លៀករ៉ូបតឹងណែន ដែលបង្ហាញពីរូបរាងរបស់នាង ដ៏លេចធ្លោ ក្នុងចំណោមតារាផ្សេងៗ ក្នុងពិធីប្រគល់ពានរង្វាន់ BAFTA នៅទីក្រុងឡុងដ៍ កាលពីល្ងាចថ្ងៃទី ១៦ ខែកុម្ភៈ។

យោងតាមសារព័ត៌មាន People បានឲ្យដឹងថា តារាចម្រៀងស្រី Selena Gomez បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ក្នុងឈុតពណ៌ខ្មៅ និងពណ៌ប្រាក់ ខណៈដែលឈុតពណ៌ប្រាក់ មានការរចនា ជាមួយនឹងគ្រីស្តាល់ពេជ្រ ឥទ្ធិពលផ្កាភ្លើងចាប់ពន្លឺ នៅលើកំរាលព្រំក្រហម។ ជាពិសេស ចំណែកផ្នែកឈុតខ្មៅខាងលើ មានរចនាយ៉ាងរំជួលចិត្ត ដែលជួយឲ្យ Selena បង្ហាញ.ដើ.ម.ទ្រូ.ង បែបសិចស៊ី។

មិនត្រឹមតែប៉ុណ្ណោះ នាងបានបញ្ចប់រូបរាងដ៏ស្រស់ស្អាតរបស់នាងជាមួយនឹងគ្រឿងអលង្ការ និងចិញ្ចៀនភ្ជាប់ពាក្យពេជ្រដ៏ធំមួយនៅដៃឆ្វេងរបស់នាង។ មតិជាច្រើនបានសរសើរ Selena ពីភាពស្រស់ស្អាត ព្រមជាមួយនឹងរ៉ូបដ៏ទាក់ទាញបំផុតនៅលើកំរាលព្រំក្រហម៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]