កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Lisa គឺជាសមាជិកក្រុមចម្រៀងនារី BLACKPINK ដែលមិនត្រឹមតែលេចធ្លោក្នុងវិស័យចម្រៀងទេតែថ្មីៗនេះ នាងក៏បានបោះជំហានឈានចូលវិស័យសម្ដែង ដោយបានលេចមុខក្នុងរឿង "The White Lotus" ទៀតផង។

Lisa ក៏បានចូលរួមសម្ពោធរឿងនេះនៅឯទីក្រុងបាងកក ប្រទេសថៃ ផងដែរដោយបង្ហាញខ្លួនជាមួយនឹងឈុតអាវនិងសំពត់ពណ៌ផ្កាឈូកដិតនិងបួងសក់ឡើង យ៉ាងស្រស់ស្អាត មើលទៅស្រស់ស្អាតនិងថ្លៃថ្នូរបែបអភិជន។ តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះគឺ Frederic Arnault ដែលមាមពាក្យចចាមអារ៉ាមថាជាមិត្តប្រុសរបស់នាងក៏បានមកចូលរួមកម្មវិធីនេះដែរ ដោយសារនេះជាថ្ងៃបុណ្យនៃក្ដីស្រលាញ់ស្រាប់។


នាថ្ងៃទី១៦ខែកុម្ភៈ មានការបង្ហោះរូប Lisa និង Frederic ដែលបានទៅទទួលទានអាហារជុំគ្នានាថ្ងៃទី១៤ខែកុម្ភៈជាមួយនឹងតួសម្ដែងក្នុងរឿង The White Lotus ដោយក្នុងនោះ Lisa បានអង្គុយជិត Frederic យ៉ាងស្និទ្ធស្នាល និងបានដួសអាហារឲ្យគ្នាញ៉ាំទៀតផង ដែលបង្ហាញឲ្យឃើញថា ចំណងស្នេហារវាង Lisa និង Frederic កាន់តែរឹងមាំនិងផ្អែមល្ហែម៕


ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]