កម្សាន្ត៖ Rosé ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK គឺជាតារាចម្រៀងដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ទោះបីនាងបានចាកចេញពីផលិតកម្ម YG មកចូលរួមជាមួយនឹង The Black Label ក៏ដោយ។

ថ្មីៗនេះ បទ "APT." ដែលនាងច្រៀងជាមួយ Bruno Mars ក៏បានទទួលការគាំទ្រភ្លូកទឹកភ្លូកដីផងដែរ ហេតុដូច្នេះហើយទើបភាពល្បីល្បាញរបស់Rosé គឺកាន់តែកើនឡើង ហើយនាងក៏មានការងារជាបន្តបន្ទាប់ផងដែរ។

Rosé បានលេចមុខនៅលើគម្របទស្សនាវដ្ដី The Cut's សម្រាប់រដូវកាលផ្ការីក ឆ្នាំ២០២៥ នេះដោយនាងបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតនិងមើលទៅពិតជាថ្លៃថ្នូរ តែមាន Vibe ដូចជានារីអភីជន ព្រោះតែការតុបតែងមុខដ៏ស្រស់ស្អាត និងសក់ពណ៌ទង់ដែងរបស់នាង៕






ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com