កម្សាន្ត៖ តារាចម្រៀងស្រី Selena Gomez និងគូស្នេហ៍ ដែលជាតន្ត្រីករ លោក Benny Blanco ត្រូវបានគេរាយការណ៍ថា អ្នកទាំងពីរទើបតែទិញផ្ទះដ៏ថ្លៃមួយនៅ Beverly Hills, Los Angeles។

យោងតាមប្រភព TMZ បានរាយការណ៍ថា គូស្នេហ៍មួយគូនេះ បានទិញផ្ទះជាមួយគ្នា កាលពីខែធ្នូឆ្នាំមុន ដែលជាខែតែមួយ ដែលពួកគេបានប្រកាសពីការភ្ជាប់ពាក្យរបស់ខ្លួន។ ផ្ទះដែលទិញនេះ ត្រូវបានគេដឹងថា មានតម្លៃ ៣៥ លានដុល្លារ ដែលជាការទិញដ៏ថ្លៃបំផុតនៅក្នុងតំបន់នេះ ក្នុងឆ្នាំ ២០២៤ ។

មិនត្រឹមតែប៉ុណ្ណោះ វីឡានេះ ត្រូវបានសាងសង់តាមបែបអេស្ប៉ាញ ដែលមានបន្ទប់គេង ៧ បន្ទប់ទឹក ១២ មានបណ្ណាល័យ ផ្ទះកញ្ចក់ កន្លែងហាត់ប្រាណ អាងហែលទឹក ។ គួររំឮកផងដែរថា Selena មានទំនាក់ទំនងស្នេហាជាមួយ Benny Blanco តាំងពីរដូវក្តៅឆ្នាំ ២០២៣ បន្ទាប់ពីរាប់អានគ្នាជាមិត្តភ័ក្តិ និងសហការគ្នាជាច្រើនឆ្នាំ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]