រយៈពេល១ខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញអង្ករ ចំនួន ៥៩ពាន់តោន ទទួលបានទឹកប្រាក់ចំនួនជាង៤៨.០៣ លានដុល្លារ និងនាំចេញស្រូវជាង ៦១៩ ៤៨៩ លានតោន ទទួលបានទឹកប្រាក់ជាង ៨.៣៧លានដុល្លារ ។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលក្រុមការងារប្រតិបត្តិផ្សព្វផ្សយក្រសួងព័ត៌មានទទួលបាននាពេលថ្មីៗនេះ។
របាយការណ៍ដដែល បានបន្ថែមថា ក្នុងរយៈពេល ១ខែដំបូង នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៣៩ក្រុមហ៊ុនដោយ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.ទៅកាន់គោលដៅចំនួន៤៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៣ បានបរិមាណអង្ករចំនួន ៣៦ ៧១៤ តោន គិតជាទឹកប្រាក់ចំនួន ២៩.៧៩លានដុល្លារ។
២.ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៣ ៧៧២តោន គិតជាទឹកប្រាក់ចំនួន ២.៥៦ លានដុល្លារ។
៣.ទៅកាន់ប្រទេសក្នុងអាស៊ានចំនួន ៤ប្រទេស បានបរិមាណចំនួន ៩ ៤១៣តោន គិតជាទឹកប្រាក់ចំនួន ៧.៣១លានដុល្លារ។
៤.និងទៅកាន់គោលដៅ ១៦ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ៩ ១៨៧ តោន គិតជាទឹកប្រាក់ចំនួន ៨.៣៧ លានដុល្លារ។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៩៣.០១% ប្រភេទអង្ករស ធម្មតា ២.៩៣% អង្ករចំហ៊ុយ ២.៣១% អង្ករសរីរាង្គចំនួន ១.៤២% និងអង្ករផ្សេងៗចំនួន ០.៣៣% ។
ប្រភព៖ ក្រសួងព័ត៌មាន


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]