១៦ឆ្នាំកន្លងមកនេះ Metfone បានចាប់ផ្តើមវត្តមានរបស់ខ្លួននៅកម្ពុជា ដោយបានធ្វើការពង្រីកប្រតិបត្តិការលើសពីវិស័យទូរគមនាគមន៍ ដែលបានចូលរួមយ៉ាងសកម្មទៅដល់សង្គមជាតិ។ ជាមួយនឹងការអភិវឌ្ឍលើធនធានមនុស្ស Metfone បានចូលរួមចំណែកជាង ១២០លានដុល្លារ សម្រាប់គាំទ្រមូលនិធិសង្គម និងរួមចំណែកជាង ១ពាន់លានដុល្លារក្នុងថវិកាជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សព្វថ្ងៃនេះ Metfone មិនត្រឹមតែផ្ដល់សេវាកម្មទូរគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្ដល់ដំណោះស្រាយឌីជីថលក្នុងវិស័យសំខាន់ៗ ដូចជា ហិរញ្ញវត្ថុឌីជីថល (digital finance) រដ្ឋាភិបាលឌីជីថល (e-government)  អប់រំឌីជីថល (digital education) និងសុខាភិបាលឌីជីថល (digital healthcare )។ Metfone ផ្ដល់ឱកាសឱ្យប្រជាជនប្រើប្រាស់បច្ចេកវិទ្យាក្នុងតម្លៃសមរម្យ ជួយបង្កើតភាពស្មើភាពលើឌីជីថល ដល់ប្រជាជនក្នុងការប្រើសេវាកម្ម និងជំរុញកំណើនសេដ្ឋកិច្ចសង្គម។

រូបភាព

បណ្តាញសេវា របស់ Metfone បានពង្រីក និងបន្តពង្រីក រួមទាំងតំបន់ដាច់ស្រយាល ដែលធ្វើឱ្យការប្រើប្រាស់អ៊ីនធឺណិត និងសេវាឌីជីថលអាចទៅបានយ៉ាងរលូនស្ទើរតែទូទាំងប្រទេស។ ជាមួយនឹងការខិតខំប្រឹងប្រែងនេះ Metfone មិនត្រឹមតែបង្កើនការតភ្ជាប់ទំនាក់ទំនងតែប៉ុណ្ណោះទេ ប៉ុន្តែក្នុងគោលបំណងបង្កើតតម្លៃសម្រាប់សហគមន៍ ដោយឱ្យប្រជាជនកម្ពុជា អាចចូលប្រើទិន្នន័យ ឆែកមើលព័ត៌មាន និងទទួលបានឱកាសថ្មីៗសម្រាប់ការរីកចម្រើនរបស់ពួកគាត់។

ពង្រីកការតភ្ជាប់ បង្កើតតម្លៃ

Metfone នឹងនូវតែបន្តពង្រឹងសេវាកម្មដែលមានគុណភាពខ្ពស់ ពង្រីកប្រព័ន្ធអេកូឌីជីថល និងបង្កើតភាពងាយស្រួលសម្រាប់អាជីវកម្ម និងអតិថិជនប្រើប្រាស់គ្រប់ៗគ្នា។ លើសពីវិស័យទូរគមនាគមន៍ Metfone កំពុងវិនិយោគក្នុង Cloud Computing បញ្ញាសិប្បនិម្មិត (AI) និងវិស័យឌីជីថលគ្រប់ទម្រង់ ដើម្បីគាំទ្រការអភិវឌ្ឍដល់វិស័យឌីជីថលឱ្យកាន់តែរីកចម្រើន ជួយជំរុញក្នុងវិស័យផ្សេងៗ ធ្វើឱ្យប្រតិបត្តិការមានប្រសិទ្ធភាព និងលើកកម្ពស់គុណភាពជីវិត។

https://web.facebook.com/share/r/1AJt44ZcWE/

មិនត្រឹមតែផ្ដល់នូវបច្ចេកវិទ្យាប៉ុណ្ណោះទេ Metfone ប្តេជ្ញាជួយបង្កើតទំនាក់ទំនងដែលមានអត្ថន័យ ដោយអាចឱ្យប្រជាជនកម្ពុជា ទាំងអស់អាចប្រើប្រាស់ឌីជីថលដើម្បី លើកកម្ពស់ជីវភាពសង្គម កំណើនសេដ្ឋកិច្ច និងបង្កើតសហគមន៍រឹងមាំ។ ជាមួយនឹងសារ "បង្កើនទំនាក់ទំនងកាន់តែប្រសើរ និងសម្បូរបែប" មានបំណងផ្ដល់ប្រតិបត្តិការអាជីវកម្មប្រកបដោយសេ្ថរភាព មិនត្រឹមតែក្នុងវិស័យទូរគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែគ្រប់ផ្នែកនៃសង្គមជាតិ។ 

https://web.facebook.com/share/v/1A4Htsmbhn/

១៦ ឆ្នាំកន្លងមកនេះ មិនមែនជាគោលដៅចុងក្រោយទេ ប៉ុន្តែយើងកំពុងបង្កើតមូលដ្ឋានរឹងមាំសម្រាប់ការរីកចម្រើនបន្តទៅមុខទៀត។ Metfone នឹងបន្ត បង្កើតភាពច្នៃប្រឌិត ពង្រីក និងសហការជាមួយរាជរដ្ឋាភិបាល អាជីវកម្ម និងប្រជាជនកម្ពុជា ដើម្បីបង្កើតអនាគតឌីជីថលប្រកបដោយស្ថេរភាពរួមគ្នា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]