កម្សាន្ត៖ អតីតតារាម៉ូដែលស្រី Miranda Kerr បង្ហើបថា នាងត្រូវទទួលការព្យាបាលផ្លូវចិត្ត បន្ទាប់ពី មិត្តប្រុសដំបូងរបស់នាង បានទទួលមរណភាព នៅពេលនាង មានអាយុ ១៥ ឆ្នាំ។

Miranda បាននិយាយថា នាងត្រូវការការព្យាបាលជាច្រើន ដើម្បីយកឈ្នះលើការឈឺចាប់នេះ។ តារាម៉ូដែលអូស្ត្រាលីរូបនេះ បាននិយាយថាការ.ស្លា.ប់របស់មិត្តប្រុសដំបូងរបស់នាង គឺ លោក Christopher Middlebrook បានជួយឱ្យនាង ដឹងគុណជីវិតកាន់តែច្រើន។

ក្នុងនោះដែរ Miranda Kerr បានរៀបរាប់ថា «ខ្ញុំគិតថា អ្វីដែលធ្វើឱ្យខ្ញុំឆ្លងកាត់បាន គឺសេចក្តីស្រឡាញ់ និងការគាំទ្រពីគ្រួសាររបស់ខ្ញុំ» «នៅពេលដែលខ្ញុំ ដឹងថា ខ្ញុំត្រូវតែជាសះស្បើយពីខាងក្នុង ហើយពិតជាដឹងគុណ ចំពោះពេលវេលាដែលខ្ញុំមានជាមួយគាត់ ខ្ញុំបានដឹងពីភាពផុយស្រួយនៃជីវិត និងរបៀបដែលពួកយើងអាចលាចាកលោក បានគ្រប់ពេល»។ ជាពិសេស Miranda និយាយថា ការបាត់បង់នេះ បានបង្រៀននាងថា ការរស់នៅក្នុងពេលនេះ គឺជារឿងសំខាន់បំផុត ។

នៅក្នុងការសន្ទនាជាមួយផតខាស់ Not Alone កាលពីចុងឆ្នាំមុន Miranda ក៏បានចែករំលែករឿងដ៏សោកសៅនេះ ទៅកាន់ទស្សនិកជនផងដែរ។ តារាម៉ូដែលរូបនេះ បាននិយាយថា នាងមានការតក់ស្លុតជាខ្លាំង បន្ទាប់ពីសោកនាដកម្មនៃការស្លា.ប់របស់មិត្តប្រុសនាង ក្នុងឧបទ្ទវហេតុមួយ។ នាងបាននិយាយថា «មិត្តប្រុសរបស់ខ្ញុំបានទទួលមរណភាពកាលពីខ្ញុំនៅវ័យជំទង់។ ប្រសិនបើវាមិនកើតឡើងទេ ខ្ញុំនឹងរៀបការជាមួយគាត់ ហើយរស់នៅជាកសិករសាមញ្ញនៅស្រុកកំណើតរបស់ខ្ញុំ។ ការស្លា.ប់ភ្លាមៗរបស់គាត់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ គឺជារឿងដ៏រន្ធត់មួយសម្រាប់ខ្ញុំ។ វាក៏ជាមេរៀនមួយផងដែរ ដែលមិនត្រូវយកអ្វីមកធ្វើជាប្រយោជន៍ក្នុងជីវិត» ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]