អាមេរិក៖ នៅពេលដែលតារាចម្រៀងរ៉េប លោក A$AP Rocky ត្រូវបានគេរកឃើញថា មិនមានកំហុស ក្នុងសំណុំរឿងវា.យ.ប្រ.ហារដោយកាំ.ភ្លើ.ង តារាចម្រៀងស្រី Rihanna ដែលជាគូស្នេហ៍ បានស្រក់ទឹកភ្នែក ហើយបានឱបមិត្តប្រុសរបស់នាង នៅឯតុលាការទីក្រុង Los Angeles កាលពីថ្ងៃទី ១៨ ខែកុម្ភៈ កន្លងទៅនេះ។

តារាចម្រៀងស្រី Rihanna បានមកគាំទ្រ គូស្នេហ៍ លោក A$AP Rocky នៅតុលាការ ហើយបានស្រក់ទឹកភ្នែក ដោយក្តីរីករាយ នៅពេលដែលសាលក្រមត្រូវបានប្រកាស។ A$AP Rocky បានរត់ទៅឱប Rihanna ក្នុងពេលត្រូវបានដោះលែង។ តារាចម្រៀងស្រីរូបនេះ បានអង្គុយជាមួយម្ដាយ និងប្អូនស្រីរបស់ Rocky នៅជួរខាងមុខនៃបន្ទប់សវនាការ ដោយរីករាយ។

តារារ៉េបវ័យ ៣៦ ឆ្នាំរូបនេះ ក៏បានឱបមេធាវីរបស់ខ្លួន យ៉ាងរំជួលចិត្ត និងថ្លែងអំណរគុណដល់ចៅក្រម និងគណៈវិនិច្ឆ័យ ដែលមានសមាជិក ១២ នាក់។ រូបលោក បាននិយាយថា «អរគុណអ្នករាល់គ្នាដែលបានជួយជីវិតខ្ញុំ»។
កាលពីមុននេះ លោក A$AP Rocky ប្រឈមមុខនឹងការជាប់ពន្ធនាគារ រហូតដល់ ២៤ ឆ្នាំ ប្រសិនបើ ត្រូវបានកាត់ទោស។ តារារ៉េបរូបនេះ ត្រូវបានចោទប្រកាន់ពី បទ.រំ.លោ.ភបំ.ពាន ដោយអាវុធពាក់កណ្ដាលស្វ័យប្រវត្តិ។ មិត្តភ័ក្តិ និងជាអតីតអ្នកសហការ A$AP Relli (ឈ្មោះពិត Terell Ephron) បានចោទប្រកាន់ Rocky ថា បានដកកាំភ្លើង និងបា.ញ់.ខ្លួនពីរដង ក្នុងអំឡុងពេលឈ្លោះប្រកែកគ្នា នៅឆ្នាំ ២០២១ បណ្តាលឱ្យរបួសដៃ និងផ្លូវចិត្តរបស់ខ្លួន។ Rocky បានបដិសេធទាំងស្រុង ហើយក៏បានបដិសេធសំណើរបស់ព្រះរាជអាជ្ញាចំពោះការកាត់ទោសដាក់.ព.ន្ធនាគារ រយៈពេលប្រាំមួយខែ ។ យ៉ាងណាមិញ តារារ៉េបរូបនេះ និងសាក្សី បញ្ជាក់ថា រូបលោក គ្រាន់តែកា.ន់.កាំភ្លើ.ងក្លែងក្លាយ ដែលយកចេញពីវីដេអូចម្រៀង ដែលថតទុកសម្រាប់ការពារខ្លួនប៉ុណ្ណោះ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]