កម្សាន្ត៖ នៅព្រឹកថ្ងៃទី ១៩ ខែកុម្ភៈកន្លងទៅ សារព័ត៌មាន Sports Chosun (កូរ៉េ) បានរាយការណ៍ថា តារាចម្រៀងប្រុស លោក Koo Jun Yup ស្រាប់តែត្រូវបានគេសង្ស័យថា បានធ្វើមិនល្អ ចំពោះគ្រួសាររបស់ភរិយា Barbie Hsu បន្ទាប់ពីតារាស្រីរូបនេះ បានទទួលមរណភាព។ ការសង្ស័យនេះ បានចាប់ផ្តើមកើតឡើង បន្ទាប់ពីកាសែត 163 (ប្រទេសចិន) បានរាយការណ៍ថា សិល្បករប្រុសនាមត្រកូល Koo បាននាំយកវ៉ាលីសទម្ងន់ ៣២ គីឡូក្រាម ទៅកាន់អាកាសយានដ្ឋានតៃវ៉ាន់ ដើម្បីត្រឡប់ទៅប្រទេសកូរ៉េវិញ កាលពី ៤ ថ្ងៃមុន។

មិនត្រឹមតែប៉ុណ្ណោះ នៅលើបណ្តាញសង្គមរបស់កូរ៉េ ប៉ុន្មានថ្ងៃចុងក្រោយនេះ មានពាក្យចចាមអារ៉ាមថា គ្រួសាររបស់ Barbie Hsu នឹងរៀបចំពិធីបុណ្យសពរបស់នាង រយៈពេលប្រហែល ១០ ទៅ ១៥ ថ្ងៃ នៅតៃវ៉ាន់ ដោយចាប់ផ្តើមពីថ្ងៃទី ១៤ ខែកុម្ភៈ។ ចំណុចនេះដែរ Koo Jun Yup ស្រាប់តែត្រូវបានគេសង្ស័យថា បានរត់ចោលស្នេហា ហើយបានត្រឡប់ទៅស្រុកកំណើតវិញភ្លាមៗ នៅពេលដែលក្រុមគ្រួសាររបស់ Barbie Hsu នៅកំពុង រៀបចំពិធីបុណ្យសពដល់នាង។

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់មក អ្នកយកព័ត៌មានពី Sports Chosun ក៏បានចូលបំភ្លឺ និងបញ្ជាក់ថា Koo Jun Yup ស្ថិតនៅតៃវ៉ាន់ ហើយមិនបានត្រឡប់ទៅប្រទេសកំណើត ដូចដែលបានរាយការណ៍ កាលពីមុននោះទេ។ ជាមួយគ្នានេះ សារព័ត៌មានកូរ៉េ ក៏បានផ្ដល់ភាពស្អាតស្អំ ដល់ស្វាមីរបស់ Barbie Hsu ក្រោមការសង្ស័យថា បានធ្វើមិនល្អ ចំពោះគ្រួសារប្រពន្ធរបស់ខ្លួន៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]