សេចក្តីជូនដំណឹងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថាមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀតបានសហការជាមួយក្រុមគ្រូពេទ្យ​​មកពីប្រទេស​​អូស្ត្រាលី ដើម្បីធ្វើការវះកាត់​​ជំងឺរោគស្រ្តី ជូនស្រ្តីដែលមានវិបត្តិ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។

១. ការពិគ្រោះជំងឺរោគស្ត្រី :

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

-ពិគ្រោះលំបាកមានកូន

-ពិគ្រោះស្រ្តីរលូតកូនម្តងហើយម្តងទៀត

-ពិគ្រោះគភ៌មានហានិភ័យខ្ពស់ វេជ្ជសាស្ត្រមាតានិងទារកក្នុងផ្ទៃ ដូចជាស្ត្រីដែលមានគភ៌មិនប្រក្រតី ស្ត្រីដែលមានកូនភ្លោះ ស្ត្រីមានកត្តាប្រឈមខ្ពស់ កូនក្នុងផ្ទៃដែលមានការលូតលាស់យឺត កូនក្នុងផ្ទៃដែលមានបេះដូងមិនប្រក្រតី ការវិវត្តអវៈយវៈមិនប្រក្រតីរបស់កូនក្នុងផ្ទៃ និងពិគ្រោះជំងឺស្រុតសរីរាង្គ

២. ការវះកាត់រោគស្ត្រី :

-ជំងឺរោគស្ត្រី ដុំសាច់ស្បូន ដុំដៃស្បូន

-ជំងឺស្បូនព្រែក ស្បូនមានសន្ទះខាន់ ស្បូនស្អិត មិនមករដូវ

-ជំងឺលំបាកមានកូនដែលមានលក្ខខណ្ឌតម្រូវការវះកាត់ ការវះកាត់ដោយចោះ ម៉ាស៊ីនអង់ដូស្កូប

-ជំងឺស្រុតសរីរាង្គ ដូចជាស្រុតស្បូន ស្រុតប្លោកនោម ស្រុតទ្វារលាមក ជំងឺហៀរទឹកនោមតាមទ្វារមាស ជំងឺហៀរលាមកតាមទ្វារមាស ជំងឺមិនមានទា្វរមាសពីកំណើត ជំងឺប្រដាប់ភេទលូតលាស់មិនប្រក្រតីពីកំណើត

សូមធ្វើការទំនាក់ទំនងចុះឈ្មោះសម្រាប់អ្នកជំងឺ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូត​ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅផ្នែកសម្ភព និងរោគស្រ្តី ឬ តាមរយៈលេខទូរស័ព្ទ 087 701 373។

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន!

ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

សេចក្តីជូនដំណឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]