កម្សាន្ត៖ តារាស្រីវ័យ ៤៤ ឆ្នាំ Kim Kardashian បានទាក់ទាញការចាប់អារម្មណ៍ នៅលើឆ្នេរខ្សាច់ ខណៈដែលនាងបានថតឈុតហែលទឹកដ៏ស៊ិ.ច.ស៊ី សម្រាប់ការថតរូបផ្សាយពាណិជ្ជកម្ម។

ក្នុងនោះដែរ Kim Kardashian បានស្លៀកប៊ីគីនីរូបស្បែកខ្លារខិន ទៅថត រូបនៅ Bahamas ជាមួយក្រុមការងារ។ យ៉ាងណាមិញ វាមិនច្បាស់ថាតើ ម៉ាក ឬទស្សនាវដ្តីមួយណា ដែលមហាសេដ្ឋីរូបនេះ កំពុងឈរថតឲ្យនោះទេ ប៉ុន្តែថ្មីៗនេះ នាងបានក្លាយជាតារាបង្ហាញម៉ូតញឹកញាប់សម្រាប់ម៉ូដផ្ទាល់ខ្លួនរបស់នាង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺ អ្នកម្ដាយកូនបួននាក់រូបនេះ បានបង្ហាញរូបរាងកាយស្លីម និងចង្កេះស្ដើង ដោយភាពជឿជាក់ ដែលនេះជាលទ្ធផលនៃការហាត់ប្រាណប្រចាំថ្ងៃ យ៉ាងយកចិត្តទុកដាក់ របស់នាង៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]