កម្សាន្ត៖ តារាសម្តែង លោក Ben Affleck ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមី តារាចម្រៀងស្រី Jennifer Lopez ត្រូវបានគេនិយាយថា បានកោតសរសើរចំពោះអ្វី ដែលអតីតភរិយារបស់លោកម្នាក់នេះ គឺ តារាស្រី Jennifer Garner កំពុងធ្វើ ហើយដឹងគុណដែលនាងបានជួយសង្គ្រោះខ្លួន ជាច្រើនដង។

តារាសម្តែង Jennifer Garner កំពុងធ្វើការងារជាច្រើន នាពេលថ្មីៗនេះ រួមទាំងការគាំទ្រអតីតស្វាមីរបស់នាង ក្នុងការលែងលះគ្នា ជាមួយនឹង Jennifer Lopez ថែរក្សាកូនរបស់នាង ស្ម័គ្រចិត្តជួយមនុស្សក្នុងពេលភ្លើងឆេះព្រៃ រួមទាំងការថតរឿង The Last Thing He Told Me រដូវកាលទីពីរ។

យោងតាមប្រភពជិតស្និទ្ធិ បានបង្ហាញនៅលើ Dailymail ថា Ben Affleck បានកោតសរសើរ Jennifer Garner ខ្លាំងណាស់ ហើយសុខចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីនាង។ ប្រភពបាននិយាយថា «ចំពោះ Ben, Jennifer Garner គឺជាកំពូលវីរនារីម្នាក់។ នាងបានជួយ Ben ជាច្រើនដងមកហើយ ដូច្នេះ គ្មានអ្វីនៅលើពិភពលោកនេះ ដែលលោកនឹងមិនធ្វើសម្រាប់នាងនោះទេ» ។

Jennifer Garner ដែលធ្លាប់ធ្វើជា អ្នកប្រឹក្សាអាពាហ៍ពិពាហ៍ សម្រាប់អតីតស្វាមី និងជាតារាចម្រៀង Jennifer Lopez កាលពីឆ្នាំមុន ត្រូវបានគេឃើញជាញឹកញាប់ មកលេងផ្ទះរបស់ Ben ចំពេលមានវិបត្តិរបស់លោក។ កន្លងមក តារាសម្ដែងស្រីរូបនេះ ក៏បានផ្ដល់កម្លាំងចិត្តដល់ Ben ច្រើនដងដែរ នៅពេលពិបាកចិត្ត៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]