ភ្នំពេញ ៖ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ – មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ ទីក្រុងសាន់វ៉េ ដែលមកពីប្រទេសម៉ាឡេស៊ី បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយមន្ទីរពេទ្យកម្ពុជាចំនួនពីរ គឺមន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស(SSMC) ដែលប្រារព្ធឡើងនៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ភាពជាដៃគូនេះផងដែរធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងទៅលើកិច្ចសហការក្នុងការព្យាបាលថែទាំសុខភាពរវាងស្ថាប័នទាំងបី។

រូបភាពក្នុងកម្មវិធី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈកិច្ចព្រមព្រៀងនេះ អ្នកជំងឺដែលទទួលបានការពិគ្រោះ និងរោគវិនិច្ឆ័យដំបូងនៅមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ​ និងមន្ទីរពហុព្យាបាលស៊ីង-ស្ពេសឹលីស(SSMC) នឹងទទួលបានឱកាសស្វែងរកការពិគ្រោះមតិទីពីរ និងការព្យាបាលបន្ថែមទៀតនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វ៉េ ដ៏ល្បីល្បាញរបស់ Sunway Healthcare Group នៅទីក្រុង សាន់វ៉េ ប្រទេសម៉ាឡេស៊ី។ ក្នុងភាពជាដៃគូនេះក៏ធានាផងដែរថា បន្ទាប់ពីការព្យាបាល អ្នកជំងឺដែលត្រឡប់មកកម្ពុជាវិញនឹងទទួលបានការថែទាំតាមដានយ៉ាងត្រឹមត្រូវ និងយកចិត្តទុកដាក់ពីសំណាក់មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ និងមន្ទីរពហុព្យាបាលស៊ីង-ស្ពេសឹលីស(SSMC)។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

លើសពីនេះទៅទៀត កិច្ចសហការនេះក៏នឹងបង្ហាញពីជំនួបពិគ្រោះដ៏ញឹកញាប់ពីសំណាក់ក្រុមគ្រូពេទ្យឯកទេសរបស់ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វ៉េ ទៅកាន់ មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ និងមន្ទីរពហុព្យាបាលស៊ីង-ស្ពេសឹលីស(SSMC) ដែលនាំមកនូវការពិគ្រោះយោបល់ ដែលពោរពេញទៅដោយជំនាញ និងឯកទេស ផ្ទាល់ទៅដល់ប្រជាជនកម្ពុជា។ ក្រុមគ្រូពេទ្យឯកទេសផ្នែកជំងឺកុមារ សរសៃប្រសាទ សម្ភព និងរោគស្ត្រី រោគក្រពះ និងពោះវៀន នឹងបើកដំណើរការគ្លីនិកប្រចាំសប្តាហ៍ក្នុងមន្ទីរពេទ្យទាំងពីរក្នុងពេលឆាប់ៗនេះ ដើម្បីបង្កើននូវការចូលប្រើប្រាស់និងការទទួលបានការថែទាំវេជ្ជសាស្រ្តឯកទេស។

រូបភាពក្នុងកម្មវិធី

លោកវេជ្ជបណ្ឌិត Khoo Chow Huat នាយកគ្រប់គ្រងនៃមន្ទីរពេទ្យ និងប្រតិបត្តិការថែទាំសុខភាព Sunway Healthcare Group បានមានប្រសាសន៍ថា ៖ 

លោកវេជ្ជបណ្ឌិត Khoo Chow Huat នាយកគ្រប់គ្រងនៃមន្ទីរពេទ្យ និងប្រតិបត្តិការថែទាំសុខភាព Sunway Healthcare Group
រូបភាពក្នុងកម្មវិធី

លោកវេជ្ជបណ្ឌិត Khoo ក៏បានកត់សម្គាល់ថា តាមរយៈប្រព័ន្ធសារពត៌មាន Newsweek មន្ទីរពេទ្យសាន់វ៉េ បានទទួលចំណាត់ថ្នាក់នៅក្នុងចំណោមមន្ទីរពេទ្យកំពូលចំនួន ២៥០ នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៤ និងជាប់ចំណាត់ថ្នាក់ផ្នែកឯកទេសពេទ្យកុមារ (កំពូលនៅប្រទេសម៉ាឡេស៊ី) ក៏ដូចជាចំណាត់ថ្នាក់ជាមន្ទីរពេទ្យឯកទេសល្អបំផុតប្រចាំអាស៊ីប៉ាស៊ីហ្វិក ២០២៤ ក្នុងប្រព័ន្ធសារពត៌មានNewsweek ផ្នែកវះកាត់ប្តូរជង្គង់ និងត្រគាក ក៏ដូចជាផ្នែកវះកាត់ភ្នែកឡើងបាយ និងភ្នែកឆ្លុះក្នុង និងជាចំណាត់ថ្នាក់មន្ទីរពេទ្យឯកជនកំពូលរបស់អាស៊ី ក្នុងឆ្នាំ ២០២៥ បន្តបន្ទាប់គ្នា។

រូបភាពក្នុងកម្មវិធី

ចាប់តាំងពីការបង្កើតឡើងរយៈពេល ២៥ ឆ្នាំកន្លងមក ដើម្បីបំពេញតម្រូវការថែទាំសុខភាពដែលកំពុងរីកចម្រើនរបស់សហគមន៍ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វ៉េ បានពង្រឹងភាពរីកចម្រើនរបស់ខ្លួន និងក្លាយទៅជាមន្ទីរពេទ្យឯកជនដ៏ធំបំផុតរបស់ប្រទេសម៉ាឡេស៊ី ជាមួយនឹងគ្រែដែលមានអាជ្ញាប័ណ្ណចំនួន ៨១០ មជ្ឈមណ្ឌល (Centres of Excellence )ចំនួន ២៨ និងឯកទេសវេជ្ជសាស្ត្រជាង ៦០។

រូបភាពក្នុងកម្មវិធី

គម្រោងក្នុងការបើកអគារ F ក្នុងឆ្នាំ ២០២៦ - ប្លុកទីប្រាំមួយរបស់មន្ទីរពេទ្យនឹងក្លាយជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រកុមារ ដែលនឹងមានទំហំអាចផ្ទុកប្រហែល ១,១០០ គ្រែ។

លើសពីនេះ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វ៉េ ក៏បានក្លាយជាមន្ទីរពេទ្យឯកជនដំបូងគេក្នុងប្រទេសដែលមានការទទួលស្គាល់ទូទាំងមន្ទីរពេទ្យធំៗចំនួនបី គឺពីគណៈកម្មការចម្រុះអន្តរជាតិ (JCI) Gold Seal of Approval (USA) ក្រុមប្រឹក្សាប្រទេសអូស្ត្រាលីដែលស្តីពីស្តង់ដារថែទាំសុខភាព the Australian Council on Healthcare Standards (ACHS) និងសង្គមម៉ាឡេស៊ីដើម្បីគុណភាពសុខភាព the Malaysian Society for Quality in Health (MSQH) ផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយ SUNWAY MEDICAL CENTER

Facebook Page 

Instagram

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]