កម្សាន្ត៖ ភ្នាក់ងារតំណាងរបស់តារាសម្ដែងកូរ៉េ Lee Minho បានចេញមកបញ្ជាក់ឲ្យដឹងថា តារាសម្ដែងប្រុសលំដាប់ A រូបនេះគ្មានទំនាក់ទំនងអ្វីជាមួយនឹង តារាចម្រៀងស្រី Park Bom ដែលជាសមាជិកក្រុម 2NE1 នោះឡើយ។

ការប្រកាសមួយនេះបានធ្វើឡើង បន្ទាប់ពី Park Bom បានប្រកាសតាមបណ្ដាញសង្គមដោយបង្ហោះរូប Lee Minho ហើយបានទម្លាយថាគេជាស្វាមីរបស់នាងពិតៗប្រាប់ទៅអ្នកគាំទ្រ ហើយរឿងនេះ ពុំមែនកើតឡើងលើកទីមួយនោះឡើយ ដោយកន្លងមក Park Bom ធ្លាប់ទាំងបានបង្ហោះរូប Lee Minho ជាច្រើនដងទៀតផង។


ខាងភ្នាក់ងាររបស់ Park Bom ក៏ធ្លាប់បានចេញមកបកស្រាយដែរថា Lee Minho គ្មានទំនាក់ទំនងអ្វីជាមួយ Park Bom ទេហើយនាងគ្រាន់តែជាអ្នកគាំទ្រម្នាក់ប៉ុណ្ណោះ ប៉ុន្តែការបង្ហោះដដែលៗរបស់ Park Bom ធ្វើឲ្យអ្នកគាំទ្រមានការសង្ស័យជាខ្លាំង។

ខណៈនោះ Park Bom កំពុងជាប់សម្ដែងក្នុងការប្រគុំតន្ត្រីរបស់ 2NE1 គឺ "Welcome Back Tour" ដែលចាប់ផ្ដើមកាលពីខែតុលាឆ្នាំ២០២៤៕

ប្រភព៖: scmp
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]