កម្សាន្ត៖ កាលពីថ្មីៗនេះ តារាសម្ដែងស្រី Song Hye Kyo បានចែករំលែករូបថតថ្មីៗ ជាបន្តបន្ទាប់ លើទំព័រផ្ទាល់ខ្លួនរបស់នាង ដោយបានចាប់យកពេលដែលនាងចូលរួមព្រឹត្តិការណ៍ សម្រាប់ម៉ាកគ្រឿងសំអាងលំដាប់ខ្ពស់មួយ។

នៅក្នុងរូបថតនោះ តារាស្រីរូបនេះ បានតុបតែងខ្លួន ដោយស្លៀកឈុតពណ៌ស ជាមួយនឹងការតុបតែងមុខបែបស្រាលៗ ជួយឱ្យ Song Hye Kyo កាន់តែស្រស់ស្អាតភ្លឺចែងចាំង ទាក់ទាញភ្នែកទស្សនិកជនជាច្រើន។

ជាពិសេស ជាមួយនឹងស្ទាយ៍សក់ខ្លីពណ៌ខ្មៅ បូកផ្សំនឹងសម្រស់បែបធម្មជាតិ ជួយបង្កើនភាពឆើតឆាយដល់ Song Hye Kyo។ កាលពីកន្លងមក តារាស្រីរូបនេះ តែងតែបង្ហាញខ្លួនក្នុងស្ទាយ៍សក់វែង ប៉ុន្តែការផ្លាស់ប្តូរនេះ បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំង ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖


















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]