កម្សាន្ត៖ ធ្វើឲ្យហ្វេនៗជាច្រើន ចាប់អារម្មណ៍ យន្តហោះឯកជន របស់កំពូលកីឡាករបាល់ទាត់ លោក Cristiano Ronaldo ដែលមានបន្ទប់ផ្ទាល់ខ្លួន ផ្ទះបាយ បន្ទប់ទឹក បន្ទប់ប្រជុំ ទូខោអាវ និងរបស់កម្សាន្ត។

កាលពីសប្តាហ៍មុន យន្តហោះឯកជនរបស់ Ronaldo បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ នៅពេលដែល បានចុះចតនៅទីក្រុង Manchester ដោយមិនដឹងមូលហេតុ។ យន្តហោះប្រណិតនោះបានជួបបញ្ហាបច្ចេកទេស ហើយត្រូវស្នាក់នៅក្នុងចក្រភពអង់គ្លេសយូរជាងការរំពឹងទុក។ តាមរយៈ The Sun បាននិយាយថា យន្តហោះឯកជនរបស់កីឡាកររូបនេះ គឺជាយន្តហោះ Bombardier Global Express 6500 ដែលលោកបានទិញ កាលពីឆ្នាំមុន ក្នុងតម្លៃ ៦១ លានផោន។

មិត្តស្រីរបស់ Ronaldo គឺ Georgina Rodriguez បានបង្ហោះរូបថតជាច្រើននៃផ្នែកខាងក្នុងរបស់យន្តហោះ ដែលបង្ហាញពីភាពប្រណីត និងការប្រើប្រាស់ញឹកញាប់ របស់គូស្នេហ៍តារាមួយគូនេះ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]