កម្សាន្ត៖ តារាចម្រៀងស្រី Jennifer Lopez និង តារាសម្ដែង លោក Ben Affleck បានបញ្ចប់ការលែងលះរបស់ពួកគេ ជាផ្លូវការ ហើយវិលមកជីវិតនៅលីវវិញ នៅថ្ងៃទី ២១ ខែកុម្ភៈ កន្លងទៅនេះ។

យោងតាម TMZ បានរាយការណ៍ថា អតីតគូស្វាមីភរិយាមួយគូនេះ បានដាក់ឯកសារដើម្បីយល់ព្រមលើកិច្ចព្រមព្រៀង កាលពីថ្ងៃទី ៦ ខែមករា ។ យ៉ាងណាមិញ ទើបតែពេលនេះ បន្ទាប់ពីមានការយល់ព្រមពីចៅក្រម ទើបពួកគេបានបិទបញ្ចប់ការលែងលះ និងបើកទ្វារឱ្យអ្នកទាំងពីរបានដោះស្រាយគ្នា និងស្វែងរកសុភមង្គលថ្មី។

Jennifer Lopez និង Ben Affleck បានបញ្ចប់ដោយមិត្តភាព។ ទោះបីជា ពួកគេមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមុនរៀបការ នៅឆ្នាំ ២០២២ ប៉ុន្តែ អ្នកទាំងពីរ មិនមានការខ្វែងគំនិតគ្នាណាមួយ អំពីការបែងចែកទ្រព្យសម្បត្តិនោះទេ។ មនុស្សម្នាក់ៗរក្សាទ្រព្យសម្បត្តិដែលខ្លួនរកបានមុន និងអំឡុងពេលរៀបការពីរឆ្នាំ។ អ្នកទាំងពីរក៏បានឈានដល់កិច្ចព្រមព្រៀងលើផ្ទះដែលមានតម្លៃជាង ៦០ លានដុល្លារ ដែលបានទិញរួមគ្នា នៅឆ្នាំ ២០២៣។

គួររំឮកផងដែរថា ចាប់តាំងពីដាក់ពាក្យលែងលះ កាលពីខែសីហា ឆ្នាំ ២០២៤ មក Jennifer Lopez បាននិយាយថា នាងចង់ចំណាយពេលដើម្បីព្យាបាលរបួសរបស់នាង ហើយផ្តោតលើខ្លួនឯង កូនៗ និងការងាររបស់នាង។ ទន្ទឹមនឹងនោះ Ben កំពុងតែមមាញឹកនឹងអាជីពសម្តែង និងចិញ្ចឹមកូនបីនាក់ ជាមួយភរិយាដំបូង គឺតារាសម្តែង Jennifer Garner ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]