កម្សាន្ត៖ តារាសម្តែងស្រីវ័យ ៤៣ ឆ្នាំ Fan Bingbing បានបង្ហាញស្ទាយ៍ថ្មី បញ្ចេញដើ.ម.ទ្រូងដ៏សិចស៊ីរបស់នាង នៅក្នុងពិធីបិទមហោស្រពភាពយន្តទីក្រុង Berlin កាលពីថ្ងៃទី ២២ ខែកុម្ភៈ កន្លងទៅ។

យោងតាម Weibo តារាសម្តែង Fan Bingbing បានចូលរួមក្នុងពិធីបិទមហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ែកឡាំងលើកទី ៧៥ ក្នុងសំលៀកបំពាក់ Stephane Rolland Spring Summer 2025 Haute Couture ។ ខណៈដែល ឆ្នាំនេះ រូបនាង បានមកមហោស្រពភាពយន្ត ក្នុងនាមជាចៅក្រម សម្រាប់អង្គភាពប្រកួតប្រជែងសំខាន់។

តារាស្រីរូបនេះ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយបានបង្ហាញខ្លួន ក្នុងឈុតរ៉ូបពណ៌ស វាលដើ.ម.ទ្រូង និងស្មាដែលមានទ្រនាប់ខ្ពស់។ យ៉ាងណាមិញ Fan Bingbing ត្រូវបានគេចាត់ទុកថាជា មុខម៉ាក នៅក្នុងមហោស្រពភាពយន្តអន្តរជាតិដ៏មានកិត្យានុភាព។ កាលពីមុន នាងបានធ្វើការជាចៅក្រមផ្លូវការនៅ Cannes, Tokyo, San Sebastian និង Oscars ដោយបានបង្កើតកំណត់ត្រាសម្រាប់ចំនួនមហោស្រពភាពយន្ត A-list ដែលជាតារាស្រីចិន មានឱកាសធ្វើជាចៅក្រម៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com