នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះលើបណ្ដាញសង្គមឆេណែលតេឡេ ក្រាម ក្រសួងទេសចរណ៍បានបង្ហាញនូវសូចនាករ ទេសចរណ៍ និង ស្ថិតិ ទេសចរណ៍ផ្លូវការឆ្នាំ២០២៤ ដែលបញ្ជាក់ថា កម្ពុជាទទួលបានចំណូលទេសចរណ៍ អន្តរជាតិ៣.៦៣៧ លានដុល្លារអាម៉េរិក កើនឡើង ១៨ភាគរយ។
ក្នុងសូចនាករសង្ខេបបានគូសរំលេចថា៖ ឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិមានចំនួន៦,៧០ លាននាក់ កើនឡើង ២២,៩ភាគរយ។ចំណែកទេសចរជាតិធ្វើដំណើរកម្សាន្តផ្ទៃក្នុងចំនួន២២,៥២ លាននាក់ កើនឡើង ២០,១ភាគរយ ខណៈ ទេសចរជាតិចេញក្រៅប្រទេសចំនួន១,៨៥ លាននាក់ កើនឡើង ១,៤ភាគរយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរីឯមូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន ១៣.៨៧៦ អាជ្ញាបណ្ណ ជាមួយនឹងសេវាកម្មស្នាក់នៅចំនួន៨៣.៧៨៧បន្ទប់។
ឆ្នាំ២០២៤ដដែលកម្ពុជាទទួលចំណូលទេសចរណ៍អន្តរជាតិ៣.៦៣៧ដុល្លារអាម៉េរិកកើនឡើង១៨ភាគរយ។
វិស័យនេះបានបង្កើតមុខរបរនិងការងារទេសចរណ៍ចំនួន៥១ម៉ឺននាក់និងបានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ៩,៤ភាគរយ៕
ប្រភព៖ ក្រសួងព័ត៌មាន



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]