កម្សាន្ត៖ បានធ្វើឲ្យហ្វេនៗជាច្រើន មានការចាប់អារម្មណ៍ នៅពេលដែល តារាចម្រៀងស្រី Selena Gomez បានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមរបស់ SAG Awards កាលពីល្ងាចថ្ងៃទី ២៣ ខែកុម្ភៈ កន្លងទៅនេះ ខណៈអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើល ជាមួយនឹងរូបរាងដ៏លេចធ្លោ របស់នាង។

Selena Gomez បានបង្ហាញខ្លួន ដោយបាន ស្លៀកពាក់រ៉ូបពណ៌ខៀវចាស់ បិទស្មា ពេលទៅចូលរួមកម្មវិធី ពានរង្វាន់ Screen Actors Guild Awards ឆ្នាំ ២០២៥ កាលពីយប់ថ្ងៃអាទិត្យ។ ការរចនានេះបានធ្វើឱ្យមើលឃើញពី រូបរាងកាយស្លីម របស់នាង ហើយបានបង្ហាញស្នាមសាក់នៅខាងក្រោយរបស់នាងយ៉ាងច្បាស់ៗ ដែលមានឃ្លាថា «ស្រឡាញ់ខ្លួនអ្នកជាមុនសិន» ដែលសរសេរជាភាសាអារ៉ាប់។ Selena ក៏បានបន្ថែមសម្រស់ ជាមួយនឹងការតុបតែងមុខមាត់ លាបបបូរមាត់ក្រហម និងគ្រឿងអលង្ការពេជ្រ។

យ៉ាងណាមិញ បន្ទាប់ពី Selena បានបង្ហាញខ្លួន អ្នកគាំទ្រជាច្រើនបានពិភាក្សាអំពីរូបរាងរបស់នាង នៅលើកម្រាលព្រំក្រហម។ អ្នកគាំទ្រ បានសម្ដែងការភ្ញាក់ផ្អើល ចំពោះរាងស្លីមរបស់ Selena ហើយបានបញ្ចេញមតិសរសើរថា នាងមើលទៅស្អាតជាងមុន ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]