កម្សាន្ត៖ តារាចម្រៀងស្រី Jennifer Lopez ត្រូវបានគេរាយការណ៍ថា ទើបតែបានទិញផ្ទះធំមួយនៅ Hidden Hills, Los Angeles ដែលជាលំនៅដ្ឋានថ្មីរបស់នាង បន្ទាប់ពី នាងបានបញ្ចប់ការលែងលះជាមួយងអតីតស្វាមី លោក Ben Affleck ។

យោងតាម TMZ បានឲ្យដឹងថា វីឡានេះត្រូវបានចុះបញ្ជីលក់ក្នុងតម្លៃ ២១ លានដុល្លារ ។ ប៉ុន្តែ វាមិនច្បាស់ទេថា Jennifer Lopez ចំណាយប៉ុន្មានសម្រាប់ផ្ទះមួយនេះ ប៉ុន្តែប្រភពបាននិយាយថា តារាចម្រៀងរូបនេះ ទទួលបាន កិច្ចព្រមព្រៀងដ៏អស្ចារ្យ។

អចលនទ្រព្យនេះ មានទំហំ ជាង ១០,០០០ ម៉ែត្រការ៉េ ជាមួយនឹង ផ្ទះធំមានទំហំ ៩៣៣ ម៉ែត្រការ៉េ។ លើសពីនេះ ក៏មានផ្ទះសម្រាប់ភ្ញៀវ ឃ្លាំង ក្រោលគោ ទីលានជិះសេះ អាងហែលទឹក។ ចំណែក ខាងក្នុងផ្ទះ មានបំពាក់ដោយបរិក្ខារជាច្រើនដូចជា រោងកុន ផ្ទះបាយធំទូលាយ កន្លែងហាត់ប្រាណ ជាដើម។

Jennifer Lopez បានស្វែងរកទិញផ្ទះ អស់រយៈពេលប្រាំមួយខែមកហើយ ចាប់តាំងពី នាងបានចែកផ្លូវជាមួយ Ben Affleck កាលពីរដូវក្តៅឆ្នាំមុន។ ហើយដំណឹងនៃការទិញផ្ទះថ្មីរបស់ Jennifer ត្រូវបានចុះផ្សាយ នៅក្នុងសារព័ត៌មានអាមេរិកភ្លាមៗ បន្ទាប់ពី នាងបានលែងលះគ្នាជាផ្លូវការ និងបានក្លាយជាអ្នកនៅលីវស្របច្បាប់ នៅថ្ងៃទី ២១ ខែកុម្ភៈ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]