កម្សាន្ត៖ តារាចម្រៀងប៉ុប Madonna ដែលមានវ័យ ៦៦ ឆ្នាំ និងគូស្នេហ៍ ដែលត្រូវបានគេស្គាល់ថាជា កីឡាករបាល់ទាត់ Akeem Morris វ័យ ២៨ ឆ្នាំត្រូវបានគេឃើញដើរជាមួយគ្នា នៅទីក្រុងញូវយ៉ក កាលពីថ្ងៃសៅរ៍ កន្លងទៅ។

គូស្នេហ៍មួយគូនេះ ត្រូវបានគេឃើញ ចេញពីរថយន្ត SUV ហើយដើរកាត់ផ្លូវដ៏មមាញឹកមួយចំនួន។ ក្នុងនោះដែរ Madonna ត្រូវបានមិត្តប្រុសជួយចេញពីឡាន នាងពាក់អាវពណ៌ខ្មៅក្រាស់ និងកន្សែងរុំក្បាលរួមជាមួយស្បែកជើងកវែងពណ៌ខ្មៅ ខណៈដែលមិត្តប្រុស Akeem Morris បានជ្រើសរើសសំលៀកបំពាក់បែបសាមញ្ញ ជាមួយនឹងអាវរងាពណ៌ស និងអាវយឺតពណ៌សនៅខាងក្នុង។

គួររំឮកផងដែរថា Madonna បានណាត់ជួបជាមួយ Akeem Morris តាំងពីខែកក្កដាឆ្នាំមុន។ កាលពីដើមឆ្នាំនេះ Madonna បានបង្កឱ្យមានពាក្យចចាមអារ៉ាមភ្ជាប់ពាក្យ នៅពេលនាងពាក់ចិញ្ចៀនពេជ្រនៅលើម្រាមដៃនាង ក្នុងរូបភាពជាបន្តបន្ទាប់ ដែលបានចែករំលែកនៅលើ Instagram។ ក្នុងរូបថតមួយសន្លឹក តារាស្រីរូបនេះ លើកដៃបង្ហាញចិញ្ចៀន ខណៈ Akeem Morris ញញឹមយ៉ាងស្រស់ ក្បែរនាង។ ជារឿយៗ តារាចម្រៀងរូបនេះតែងតែបង្ហោះរូបថតគូស្នេហ៍វ័យក្មេងរបស់ខ្លួន និងពេលវេលាស្និទ្ធស្នាលរវាងអ្នកទាំងពីរ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]