កម្សាន្ត៖ អ្នកតំណាងរបស់តារាចម្រៀង លោក Justin Bieber បានចេញមក បដិសេធពាក្យចចាមអារ៉ាមដែលថា តារាចម្រៀងរូបនេះ ញៀ.ន.ថ្នាំ បន្ទាប់ពី មានអ្នកគាំទ្រមួយចំនួន បានលើកឡើង ពីការព្រួយបារម្ភ អំពីអាកប្បកិរិយាចម្លែករបស់លោក។

យោងតាមប្រភព TMZ បានឲ្យដឹងថា អ្នកតំណាងរបស់ លោក Justin Bieber បាននិយាយថា ពាក្យចចាមអារ៉ាមអំពីសុខភាពផ្លូវកាយ និងផ្លូវចិត្ត របស់តារាចម្រៀងរូបនេះ គឺជារឿងអវិជ្ជមាន និងបង្កគ្រោះថ្នាក់។ អ្នកតំណាងរបស់តារាចម្រៀងវ័យ ៣០ ឆ្នាំរូបនេះ បានបញ្ជាក់ថា រូបលោកកំពុងរស់នៅ យ៉ាងមានសុភមង្គល ជាមួយភរិយា ដែលជាតារាម៉ូដែល Hailey Bieber ជាពិសេស បន្ទាប់ពីពួកគេ បានស្វាគមន៍កូនប្រុសដំបូង កាលពីខែសីហា ឆ្នាំ ២០២៤។

អ្នកតំណាងរូបនេះ បានបន្ថែមថា «ឆ្នាំនេះ ជាឆ្នាំនៃការផ្លាស់ប្តូរដ៏ធំសម្រាប់ Justin ខណៈដែលគាត់បានបញ្ចប់មិត្តភាពជិតស្និទ្ធ និងទំនាក់ទំនង អាជីវកម្មដែលលែងសមស្រប»។

តារាចម្រៀងប្រុសរូបនេះ ថែមទាំងត្រូវបានគេនិយាយថា កំពុងផ្តោតលើការគាំទ្រដល់ Hailey ជាមួយកូនប្រុសរបស់ខ្លួន និងផ្តល់អាទិភាពដល់សុខភាពផ្ទាល់ខ្លួន ក៏ដូចជា គម្រោងសិល្បៈថ្មីៗផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]