កម្សាន្ត៖ កាលពីពេលថ្មីៗទៅនេះ អតីតប្រធានក្រុម 2PM គឺ Jay Park ដែលពេលនេះជាតារាចម្រៀងរ៉េបកូរ៉េដ៏ល្បីឈ្មោះ និងជាម្ចាស់ផលិតកម្ម MORE VISION ទើបតែបានចុចតាមដានឬ Follow គណនីបណ្ដាញសង្គម Instagram របស់ តារាចម្រៀងរ៉េបល្បីឈ្មោះរបស់កម្ពុជាគឺ វណ្ណដា (Vannda )។


ការ Follow របស់ Jay Park ធ្វើឲ្យអ្នកគាំទ្រកម្ពុជាមានការភ្ញាក់ផ្អើលក៏ដូចជាងឿងឆ្ងល់ ប៉ុន្តែនាពេលថ្មីៗនេះតារាចម្រៀងស្រី Awich មកពីប្រទេសជប៉ុន ស្រាប់តែប្រកាសចេញបទចម្រៀងបែបរ៉េបថ្មីចំណងជើងថា"Asian State of Mind" ដែលមានការចូលរួមច្រៀងជាមួយវណ្ណដា, Jay Park ព្រមទាំងតារាចម្រៀងរ៉េបជាច្រើនទៀតដូចជា Kr$na, Masiwei ជាដើម។

Awich និង Jay Park បានទម្លាក់ Trailer បទនេះនៅក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់គេ ដោយក្នុងនោះយើងឃើញថា មាន វណ្ណដា ឈរនៅប្រាសាទអង្គរទៀតផងដែលបទនេះទំនងជានិយាយពីភាពខ្លាំងពូកែរបស់ជនជាតិអាស៊ី និងសក្ដានុពលសិល្បៈនៅទីនេះ៕

@jaypark_foryou 🔥Jay Park🔥@Jay Park (박재범) [ASIAN STATE OF MIND] Feat. Jay Park, KS$NA, Masiwei #박재범 #jaypark #korea #hot ♬ MOMMAE (Feat. Ugly Duck) - Jay Park
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]