នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥វេលាម៉ោង ៦:២០ នាទី ថ្ងៃអង្គារ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នាវាទេសចរណ៍ ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២១០.៥ ម៉ែត្រ ប្រវែងទទឹង ២៨ ម៉ែត្រ ជម្រៅ ៦ ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ(ក.ស.ស) ដោយសុវត្ថិភាព។
ប្រភព ក.ស.ស បានឱ្យដឹងថា នាវាទេសចរណ៍ ឈ្មោះ SEABOURN ENCOREចូលមកសំចតនៅ ក.ស.ស ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេលមួយថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤១៣ នាក់ (ស្រី ១០៥ នាក់) មាន ៤៧ សញ្ជាតិ និងមានភ្ញៀវទេសចរសរុបចំនួន ៥៤៦ នាក់ (ស្រី ២៧៩ នាក់) មាន ១៩ សញ្ជាតិ។ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៣២២ នាក់) និងអង់គ្លេស (១០៥) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង២០:០០ នាទីនៅថ្ងៃដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមការកត់ត្រាដោយក្រុមការងារMoINFO APP ផ្អែកលើទិន្នន័យដែលបង្ហាញដោយបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ ក.ស.ស គិតពីដើមខែកុម្ភៈ មកដល់ថ្ងៃទី២៥ ខែកុម្ភៈនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលការចូលសំចតនៃនាវាទេសចរណ៍អន្តរជាតិធំៗចំនួន៦គ្រឿង ជាមួយនឹងទេសចររាប់សិបសញ្ជាតិចំនួន ៦ ១៥៨ នាក់ និងនាវិកចំនួន ៣ ១៣៤ នាក់។
នៅទី១៥ ខែកុម្ភៈ វេលាម៉ោង ៧:៣០ព្រឹកនាវាទេសចរណ៍ ឈ្មោះ AIDA STELLA សញ្ជាតិ ITALY ដែលមានប្រវែងបណ្តោយ ២៥៣.៣ ម៉ែត្រ ប្រវែងទទឹង ៣២.២ ម៉ែត្រ ជម្រៅ ៧.៣ ម៉ែត្រ បានចូលចតនៅ ក.ស.ស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃបន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៦៣៧ នាក់ (ស្រី ១៤០ នាក់) មាន ២៨ សញ្ជាតិ និងមានភ្ញៀវទេសចរសរុបចំនួន ២ ១២៣ នាក់ (ស្រី ១ ០៧៦ នាក់) មាន ១៣ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺអាល្លឺម៉ង់ (១ ៨៦៩ នាក់) ហើយនាវាទេសចរណ៍នេះបានចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង១៨:០០ នាទីល្ងាច នៅថ្ងៃដដែល។
នៅថ្ងៃទី១០ ខែកុម្ភៈ វេលាម៉ោង ៩:៣០ នាទីព្រឹកនាវាទេសចរណ៍ ឈ្មោះ SEVEN SEAS EXPLORER សញ្ជាតិ MARSHALL ISLAND ដែលមានប្រវែងបណ្តោយ ២២៣.៧៤ ម៉ែត្រ ប្រវែងទទឹង ៣១ ម៉ែត្រ ជម្រៅ ៧ ម៉ែត្រ បានចូលចតនៅក.ស.ស ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេលមួយ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៥៤៥ នាក់ (ស្រី ១៣៣ នាក់) មាន ៤៤ សញ្ជាតិ និងមានភ្ញៀវទេសចរសរុបចំនួន ៧២៥ នាក់ (ស្រី ៣៩១ នាក់) មាន ១៨ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក(៥៨៩ នាក់) និងអង់គ្លេស (៦៦ នាក់) ហើយនាវាទេសចរណ៍នេះ បានចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ២០:០០ នាទីយប់នៅថ្ងៃដដែល។
នៅថ្ងៃទី៧ ខែកុម្ភៈវេលាម៉ោង ៦:៣០ព្រឹកនាវាទេសចរណ៍ ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២១០.៥ ម៉ែត្រ ប្រវែងទទឹង ២៨ ម៉ែត្រ ជម្រៅ ៦ ម៉ែត្រ បានចូលចតនៅ ក.ស.ស ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេលមួយថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤០៤ នាក់ (ស្រី ១០២ នាក់) មាន ៤៧ សញ្ជាតិ និងមានភ្ញៀវទេសចរសរុបចំនួន ៥៩២ នាក់ (ស្រី ៣០៧ នាក់) មាន ២២ សញ្ជាតិ។ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៣៣២ នាក់) និងអង់គ្លេស (១០៦) ហើយនាវាទេសចរណ៍នេះ បានចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ២០:០០ នាទីយប់ នៅថ្ងៃដដែល។
នៅថ្ងៃ៦ ខែកុម្ភៈវេលាម៉ោង ៨:៥០ព្រឹកនាវាទេសចរណ៍ ឈ្មោះ ZHAO SHANG YI DUN សញ្ជាតិ CHINA ដែលមានប្រវែងបណ្តោយ ២២៨.៣០ ម៉ែត្រ ប្រវែងទទឹង ២៨.៨០ ម៉ែត្រ ជម្រៅ ៦.៦៥ ម៉ែត្រ បានចូលចតនៅ ក.ស.ស ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេលមួយថ្ងៃបន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៣៥០ នាក់ (ស្រី ៩៩ នាក់) មានមួយសញ្ជាតិ និងមានភ្ញៀវទេសចរសរុបចំនួន ២៦៣ នាក់ (ស្រី ១៤៣ នាក់) មាន ២១ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺជប៉ុន (១៦៦ នាក់) ហើយនាវាទេសចរណ៍នេះ បានចាកចេញទៅប្រទេសវៀតណាមនៅវេលាម៉ោង ២២:០០ នាទីយប់នៅថ្ងៃដដែល។
ដោយឡែកនាវាទេសចរណ៍ទី១ដែលបានចូលមកសំចតនៅក.ស.ស ដើម្បីទស្សនាឆ្នេរនិងក្រុងព្រះសីហនុនៅដើមខែកុម្ភៈ ឈ្មោះ NOORDAM សញ្ជាតិ NETHERLAND។នាវាទេសចរណ៍នេះបានចូលមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី៦ ខែកុម្ភៈវេលាម៉ោង ៧:៣០ ព្រឹក។នាវាទេសចរណ៍ ឈ្មោះ NOORDAM សញ្ជាតិ NETHERLAND ដែលមានប្រវែងបណ្តោយ ២៨៥.៤៣ ម៉ែត្រ ប្រវែងទទឹង ៣២.២៥ ម៉ែត្រ ជម្រៅ ៨ ម៉ែត្រ បានចូលចតនៅ ក.ស.សក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេលមួយថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៧៨៥ នាក់ (ស្រី ១៣៩ នាក់) មាន ៣៩ សញ្ជាតិ និងមានភ្ញៀវទេសចរសរុបចំនួន ១ ៩០៩ នាក់ (ស្រី ៩៨៣ នាក់) មាន ៤២ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៩២៥ នាក់) ហើយនាវាទេសចរណ៍នេះ បានចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ២១:០០យប់នៅថ្ងៃដដែល។
គួរជម្រាបថា កាលពីចុងខែមករា កន្លងទៅរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី២៧-៣១ ខែមករា រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម នៅទីលានតេជោក្រុងព្រះសីហនុក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ។ នៅក្នុងពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម ដែលរៀបចំឡើងសម្រាប់រយៈពេល ៥ ថ្ងៃនេះដែរ ក.ស.ស បានដាក់បង្ហាញ និងផ្សព្វផ្សាយព័ត៌មានស្តីពីសក្តានុពល វឌ្ឍនភាព និងការអភិវឌ្ឍរបស់ ក.ស.ស រួមទាំងការចូលរួមចំណែករបស់ ក.ស.សក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាតាមរយៈការដឹកញ្ជូននិងភស្តុភារជាពិសេសសមិទ្ធផលនៃការសម្រេចបានដ៏វិសេសវិសាល នៃកុងតឺន័រឆ្លងកាត់ ក.ស.ស ចំនួន ១ លាន ធីអ៊ីយូ ក្នុងឆ្នាំ ២០២៤៕ ដោយ៖ក្រុមការងារ MoINFO APP
ប្រភព៖ ក្រសួងព័ត៌មាន



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]