កម្សាន្ត៖ អ្នកជំនួញ Xu Yajun ដែលជាស្វាមី របស់ ពិធីការិនី Dee Hsu ដែលជាប្អូនស្រីរបស់ Barbie Hsu បានបង្ហាញពី ស្ថានភាពបច្ចុប្បន្នរបស់ ស្វាមីនាង លោក DJ Koo ដែលធ្វើឲ្យហ្វេនៗកាន់តែព្រួយបារម្ភ។

កាលពីថ្ងៃទី ២៥ ខែកុម្ភៈ កន្លងទៅនេះ លោក Xu YaJun ដែលជាស្វាមីរបស់ MC Dee Hsu បាននិយាយថា បន្ទាប់ពី នាំយកធាតុរបស់ Barbie Hsu ត្រលប់មកពីទីក្រុងតូក្យូ លោក DJ Koo បានដើរស្វែងរកទីបញ្ចុះសពជាច្រើន ដោយសង្ឃឹមថា ប្រពន្ធរបស់ខ្លួន នឹងបានសម្រាកដោយសន្តិភាព នេះបើយោងតាម Sinchew ។

អ្នកជំនួញរូបនេះ ក៏បានរៀបរាប់ថា បន្ទាប់ពី Barbie Hsu ទទួលមរណភាព លោក DJ Koo ស្រកទម្ងន់យ៉ាងខ្លាំង និងលែងមានរូបរាងរឹងមាំដូចពីមុន ដែលធ្វើឲ្យលោកមានអារម្មណ៍ខូចចិត្តជាខ្លាំង។ លោកថា DJ Koo ចំណាយពេលរាល់ថ្ងៃ ជុំវិញធាតុរបស់ភរិយា។

តាមរយៈប្រភពមួយ បានឲ្យដឹងថា ក្រោមការចង់បានរបស់ DJ Koo គ្រួសារ Hsu បានលុបចោលគម្រោងបញ្ចុះសពឈើ ហើយកំពុងពិចារណារកកន្លែងដាក់មឈូស ឬទីបញ្ចុះសព ដើម្បីតម្កល់រូបសំណាក Barbie Hsu៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]