កម្សាន្ត៖ ថ្មីៗនេះ តារាសម្ដែងស្រី Song Hye Kyo បានបង្ហាញមុខ នៅលើគម្របទស្សនាវដ្តី Vogue Hong Kong ដែលចេញផ្សាយសម្រាប់ខែមីនា ខណៈដែល តារាស្រីរូបនេះ បានបង្ហាញខ្លួនជាមួយនឹងម៉ូដសក់ខ្លីបែបយុវវ័យ ជាមួយនឹងឈុតសំលៀកបំពាក់លំដាប់ខ្ពស់បង្ហាញរាងស្លីមនិងភាពឆើតឆាយ របស់នាង។

អាចនិយាយបានថា Song Hye Kyo ជាតារាកូរ៉េមួយរូប ដែលត្រូវបានគេស្រលាញ់ខ្លាំង ក្នុងប្រទេសចិន និងទទួលបានការចាប់អារម្មណ៍ ព្រមទាំងក្លាយជាពាក្យគន្លឹះ ដែលគេស្វែងរកច្រើន។ ទស្សនិកជនចិន ក៏បានសរសើរយ៉ាងខ្លាំង ចំពោះស្ទីលថ្មីរបស់តារាស្រីរូបនេះ។

លើសពីនេះ Song Hye Kyo ក៏ត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃស្ត្រីរឹងមាំ ឯករាជ្យ យកឈ្នះលើដំណាក់កាលនៃការរងទុក្ខ និងហ៊ុំព័ទ្ធដោយព័ត៌មានអវិជ្ជមាន ដើម្បីងើបក្រោកឡើងមកវិញ ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖




















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]