កម្សាន្ត៖ តារាសម្ដែងស្រី Song Hye Kyo បានទាក់ទាញការចាប់អារម្មណ៍ ជាមួយនឹងម៉ូដសក់ខ្លីដ៏ស្រស់ស្អាតរបស់នាង នៅពេលដែលនាង បានបង្ហាញខ្លួននៅក្នុងកម្មវិធី Fendi កាលពីថ្ងៃទី ២៦ ខែកុម្ភៈ កន្លងទៅនេះ។

ថ្មីៗនេះ Song Hye Kyo បានចូលរួមកម្មវិធីបង្ហាញម៉ូដ Fendi's Fall/Winter 2025 នៅ Milan Fashion Week។ តារាស្រីរូបនេះ បានតុបតែងខ្លួនយ៉ាងឆើតឆាយ ដោយស្លៀកសម្លៀកបំពាក់ពីការ collection របស់ម៉ាកយីហោ។ មិនត្រឹមតែប៉ុណ្ណោះ ម៉ូតសក់ខ្លីជួយឱ្យ Song Hye Kyo មើលទៅ កាន់តែក្មេងជាងវ័យ ស្រស់ស្អាត ថែមទៀតផង។

លើសពីនេះ តារាសម្ដែងស្រី Song Hye Kyo មានភាពរួសរាយរាក់ទាក់ ជាមួយអ្នកគាំទ្រ ដោយចូលទៅជិតពួកគេ ហើយចុះហត្ថលេខា និងស្វាគមន៍ពួកគេយ៉ាងកក់ក្ដៅ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]