កម្សាន្ត៖ ដំណឹងមរណភាពរបស់តារាសម្ដែងស្រី Barbie Hsu ដែលយើងស្គាល់ក្នុងនាមជា "សាន់ឆាយ" ក្នុងរឿង F4 តៃវ៉ាន់ឬស្នេហាបួនដួងនោះ ពិតជាធ្វើឲ្យអ្នកគាំទ្រមានការតក់ស្លុតនិងសោកសង្រេងជាខ្លាំង ព្រោះតែនាងចាកចេញលឿនខ្លាំងពេក ដោយសារឆ្លងជំងឺផ្ដាសាយធំ រហូតបង្កទៅរលាកសួត កាលដើរលេងនៅជប៉ុន។

Barbie Hsu 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Barbie Hsu និងស្វាមី

ពេលនេះពិធីបុណ្យរបស់នាងត្រូវបានធ្វើឡើងរួចហើយ ជាមួយនឹងការបញ្ចុះសពនាង ប៉ុន្តែស្ថានភាពផ្លូវចិត្តរបស់ស្វាមីនាងគឺ Dj Koo ឬ Koo Jun Yup ពិតជាដុនដាបខ្លាំងណាស់។ យោងតាមការរាយការណ៍ Koo Jun Yup នៅអាឡោះអាល័យនឹង Barbie ដល់ថ្នាក់ឈបញ៉ាំបាយទឹក ក្រោយការបាត់បង់ភរិយា។

Barbie Hsu និងស្វាមី

ក្នុងនោះរូបគេបានសម្រក់ទឹកភ្នែក និងធ្លាក់ក្នុងស្ថានភាពសោកសៅ ជារៀងរាល់ថ្ងៃ និងមិនទាន់ធ្វើចិត្តទទួលយកថាភរិយាជាទីស្រលាញ់បានចាកចេញពីគេនោះឡើយ ដែលធ្វើឲ្យគេស្រកទម្ងន់យ៉ាងខ្លាំង។

ស្របគ្នានោះ Koo Jun Yup ក៏បានដកខ្លួនពីសកម្មភាពសិល្បៈនានារបស់ខ្លួននិងមិនទាន់គិតដល់ការវិលចូលសិល្បៈវិញនោះឡើយ៕

Barbie Hsu និងស្វាមី
Barbie Hsu និងស្វាមី
Barbie Hsu និងស្វាមី

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]