កម្សាន្ត៖ រយៈពេលជិតមួយខែហើយ ដែល តារាសម្ដែងស្រី Barbie Hsu បានទទួលម.រ.ណភាព ប៉ុន្តែ រឿងរ៉ាវ និងព័ត៌មានជុំវិញតារាស្រីរូបនេះ នៅតែជាចំណាប់អារម្មណ៍ របស់សាធារណជន ហើយថ្មីៗនេះ អតីតស្វាមីតារាស្រីរូបនេះ លោក Wang Xiaofei ក៏ទទួលបានការចាប់អារម្មណ៍ ពីមហាជន ផងដែរ។

ថ្មីៗនេះ បន្ទាប់ពី ស្ងប់ស្ងាត់អស់រយៈពេលជិតមួយខែមក Wang Xiaofei បានត្រលប់មក Live Stream វិញហើយ ដោយបង្ហាញមុខនៅលើ Channel របស់យីហោអាហារ ដែលគ្រប់គ្រងដោយគ្រួសារ របស់លោក។

យ៉ាងណាមិញ ក្នុងការបង្ហាញខ្លួនថ្មីចុងក្រោយនេះ លោក Wang Xiaofei បានស្លៀកឈុតខ្មៅ ហើយបានជជែកជាមួយពិធីករយ៉ាងរីករាយ។ ក្នុងអំឡុងពេលនៃការផ្សាយផ្ទាល់ រូបលោក ក៏បានក្រើនរំលឹកអ្នកគ្រប់គ្នាឱ្យប្រឹងប្រែងហាត់ប្រាណ ដើម្បីពង្រឹងកម្លាំងរាងកាយរបស់ពួកគេ។

រូបភាពរបស់ Wang Xiaofei នេះ គឺខុសប្លែកទាំងស្រុងពីពេលដែលរូបលោកបានត្រឡប់មកតៃវ៉ាន់ បន្ទាប់ពី បានលឺដំណឹងនៃការស្លា.ប់ របស់ Barbie Hsu ឬ ជាពេលដែលអ្នកជំនួញរូបនេះ កំពុងសោកសៅដើរក្រោមភ្លៀង។
នៅក្នុងផ្នែកខមិន អ្នកលេងអ៊ីនធឺណិតជាច្រើន បានសម្តែងការភ្ញាក់ផ្អើលចំពោះជ ការផ្លាស់ប្តូរស្ថានភាពឆាប់រហ័សរបស់ Wang Xiaofei ថា រូបលោក មានភាពចាស់ទុំជាងមុន ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]