កូរ៉េខាងត្បូង៖ សារព័ត៌មានកូរ៉េបានចុះផ្សាយថា តារាសម្ដែងស្ត្រីវ័យចំណាស់ Kang Myung Soo ដែលបានចូលរួមសម្ដែងក្នុងរឿងភាគ "Extraordinary Attorney Woo" បានទទួលមរណភាពនាថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។


មូលហេតុនៃការទទួលមរណភាពរបស់តារាស្រីម្នាក់នេះ គឺគាត់បានកើតជំងឺមហារីក ខណៈដែលពេលស្លាប់ គាត់មានអាយុ៥៤ឆ្នាំ ដែលដំណឹងនេះត្រូវបានប្រកាសឡើងដោយកូនស្រីរបស់គាត់ ដែលជាតារាសម្ដែងដូចគ្នាឈ្មោះថា Park Se Young ។

ពិធីបុណ្យសពរបស់លោកស្រីនឹងត្រូវរៀបចំឡើងនៅមន្ទីរពេទ្យ Seoul St.Mary នាថ្ងៃទី២ខែមីនាខាងមុខនេះ ដោយកូនស្រីរបស់គាត់បានស្នើសុំឲ្យអ្នកគាំទ្រចងចាំលោកស្រីក្នុងនាមជាតារាសម្ដែងម្នាក់។
គួរបញ្ជាក់ថា ក្នុងរឿង "Extraordinary Attorney Woo" លោកស្រី Myung Soo បានដើរតួចៅក្រមមួយរូប៕


ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]