កម្សាន្ត៖ អាចនិយាយបានថា សម្រាប់មហាសេដ្ឋី Kim Kardashian តែងតែត្រូវបានទស្សនិកជនជាច្រើន មានការចាប់អារម្មណ៍ រាល់ពេលដែលនាងបង្ហាញខ្លួន មិនថាជាការកម្សាន្ត ឬចូលរួមកម្មវិធីផ្សេងៗឡើយ។

ដោយឡែក ថ្មីៗនេះដែរ តារាស្រីរូបនេះ បានទាក់ទាញការចាប់អារម្មណ៍សាជាថ្មី នៅពេលដែលបង្ហាញវត្តមានក្នុងពិធីជប់លៀងមុន កម្មវិធី Oscar 2025 នៅ Los Angeles នៅល្ងាចថ្ងៃទី ១ ខែមីនា កន្លងទៅនេះ។

នៅយប់ថ្ងៃសៅរ៍ នៅមុនការប្រគល់ពានរង្វាន់ តារាធំៗបំផុតរបស់ហូលីវូដបានចូលរួមពិធីជប់លៀងមុន Oscar របស់ Chanel នៅសណ្ឋាគារ Beverly Hills ។ ក្នុងនោះដែរ មហាសេដ្ឋី Kim Kardashian បានបង្ហាញភាពលេចធ្លោ ក្នុងវ័យ ៤៤ឆ្នាំ ដោយបានស្លៀកពាក់រ៉ូបពណ៌ខ្មៅ ទៅកម្មវិធីជប់លៀង យ៉ាងស្រស់ស្អាត និងលម្អបន្ថែមដោយកាន់កាបូបតូចមួយដែលមានការរចនាយ៉ាងទាក់ទាញ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]