កម្សាន្ត៖ មួយរយៈចុងក្រោយនេះ ក្រឡេកឃើញថា តារាចម្រៀងស្រី Selena Gomez កំពុងតែទទួលបានការចាប់អារម្មណ៍ ជាមួយនឹងការបង្ហាញខ្លួនយ៉ាងទាក់ទាញ ជាពិសេស រូបរាងស្លីមស្អាតជាងមុន របស់នាង ផងដែរ។

ថ្មីៗនេះ តារាចម្រៀងស្រី Selena Gomez ក៏បានបង្ហាញវត្តមានសាជាថ្មី និងធ្វើឲ្យទស្សនិកជនកាន់តែយកចិត្តទុកដាក់ នៅពេលនាង បានបង្ហាញខ្លួន នៅលើកំរាលព្រំក្រហម នៃពានរង្វាន់អូស្ការឆ្នាំ ២០២៥ ដែលជាពិធីប្រគល់ពានរង្វាន់ភាពយន្តដ៏ល្បីល្បាញបំផុតរបស់អាមេរិក នៅល្ងាចថ្ងៃទី ២ ខែមីនា នៅទីក្រុង Los Angeles ។

ក្នុងនោះដែរ តារាចម្រៀងស្រីរូបនេះ បានបង្ហាញខ្លួនយ៉ាងលេចធ្លោ ក្នុងឈុតរ៉ូបវែងបែបរឹបរាង បង្ហាញរូបរាងស្លីមស្អាត និងសម្រស់កាន់តែក្មេងជាងវ័យ គួរឲ្យគយគន់ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]