នៅវេលាម៉ោង១:០០នាទីរសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចផ្ទះលេខ ៤៣២-៤៣៤​ ផ្លូវលេខ១២៨​ សង្កាត់មិត្តភាព ខណ្ឌ៧មករា។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីអុជទៀនក្រអូបបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះទំហំ​ (៨ម៉ែត្រ​ x ១២ម៉ែត្រ) និងខូចខាតគ្រឿងអេឡិត្រូនិចអស់មួយចំនួន និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ និងរបួស ចំនួន​០៣នាក់​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅវេលាម៉ោង១:៤៥​នាទីរសៀល ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន០៧គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០៤ឡាន ស្មើនឹង២៤ម៉ែត្រគូប, រថយន្តអគ្គិភ័យកងពលតូចលេខ៧០​ ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន​ ស្មេីនឹង០៦ម៉ែត្រគូប, រថយន្តរបស់ទីក្រុងអូឡាំព្យា​ ចំនួន០២គ្រឿង​ ប្រេីប្រាស់ទឹកអស់០១ឡាន​ ស្មេីនឹង០៦ម៉ែត្រគូប៕

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]