កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK គឺជាតារាស្រីដ៏មានប្រជាប្រិយភាពនិងមានទេពកោសល្យខ្លាំងណាស់ ដោយកន្លងមកនាងមិនត្រឹមតែបានឡើងឆាកច្រៀង និងបង្ហាញក្បាច់រាំទេ តែនាងក៏ធ្លាប់បានលេចមុខក្នុងនាមជា តារាសម្ដែងក្នុងរឿងភាគ The Idol របស់ HBO ដែលដឹកនាំដោយ The Weekend ជាមួយនឹងតារាសម្ដែងស្រី Lily Rose-Deep ។

Jennie ក្នុងរឿង THE IDOL
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្បិតថាមានតួអង្គល្បីៗមែនតែរឿងនេះមិនបានទទួលជោគជ័យដូចការគិតទុកឡើយ ហើយត្រូវបង្ខំចិត្តឈប់ចាក់ពាក់កណ្ដាលទី។

Jennie ក្នុងរឿង THE IDOL
Jennie ក្នុងរឿង THE IDOL

ឥឡូវនេះ ខណៈពេលនាងជិតនឹងបញ្ចេញអាល់ប៊ុមថ្មី "Ruby" របស់នាងនោះ Jennie បានទម្លាយថាមកទល់ពេលនេះ នាងចង់ផ្ដោតលើការច្រៀង និងចេញអាល់ប៊ុមចម្រៀង ច្រើនជាងការចាប់អាជីពជាតារាសម្ដែង ព្រោះពេលនេះកាលវិភាគនាង ពិតជារវល់ ទើបនាងគ្មានពេលគិតដល់អ្វីផ្សេងក្រៅពីការចេញច្រៀង៕  

រូបភាព​​​ថ្មីរបស់ Jennie
រូបភាព​​​ថ្មីរបស់ Jennie
រូបភាព​​​ថ្មីរបស់ Jennie
រូបភាព​​​ថ្មីរបស់ Jennie

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]